Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការគម្រាមកំហែងគ្រាប់បែក បានបង្ខំឲ្យមានការជន្លៀសចេញពីបរិវេណតុលការទីក្រុង Kuala Lumpur

  • បោះពុម្ព

 

តំបន់បរិវេណតុលាការទីក្រុង Kuala Lumpur ត្រូវបានគេជន្លៀសចេញ កាលពីថ្ងៃព្រហ. បន្ទាប់ពីមានមនុស្សអនាមិកម្នាក់ បានធ្វើការទំនាក់ទំនងទៅកាន់ប៉ូលីស ប្រាប់ពីការគម្រាមគ្រាប់បែក នេះបើតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុក។

ស្ថានីយប៉ូលីស Tamun Dr Ismail បានទទួលទូរស័ព្ទអនាមិកមួយអំពីគ្រាប់បែក នាម៉ោង១១ថ្ងៃត្រង់ ដែលនាំទៅរកការបោសសំអាតភ្លាមៗជុំវិញបរិវេណនោះ នេះបើតាមការផ្សាយរបស់ Malay Mail ។

មេប៉ូលីស បានបន្ថែមថា អង្គភាពកំទេចគ្រាប់បែករបស់ប៉ូលីស និងអ្នកជំនាញនានា កំពុងពិនិត្យពិច័យពាសពេញបរិវេណតុលាការ។

មនុស្សប្រហែល១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារបរិវេណតុលាការ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា សាធារណជនត្រូវបានអនុញ្ញាតឱ្យចូលខាងក្នុងវិញនៅម៉ោងប្រហែល 2កន្លះ រសៀល។

ការគម្រាមគ្រាប់បែក ក៏បានប៉ះពាល់ដល់ការកាត់ទោសបញ្ហាលាងលុយកង្វក់របស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak ផងដែរ ដោយបណ្តាលឱ្យមានការពន្យារពេលសាវនាការនាពេលព្រឹក នេះបើតាម Star Online ផ្សាយ។

លោក Najib កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ដែលពាក់ព័ន្ធនឹងការលួចលុយចំនួន 10.3 លានដុល្លារអាមេរិក ពីអង្គភាព SRC អន្តរជាតិ ដែលជាអតីតអង្គភាពអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ីប្រភេទទី១ នេះបើ តាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃព្រហ.។


ដកស្រង់ចេញពីChannel News Asia

ប្រែសម្រួលអត្ថបទដោយលោកស្រី គឹម ម៉ូលិដា