Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី «ប្រកាសគាំទ្របក្សប្រឆាំងទើបបង្កើតថ្មី» និងរិះគន់បក្សដែលបងប្រុសខ្លួនកំពុងគ្រប់គ្រងថា «កំពុងវង្វេងផ្លូវ»

  • បោះពុម្ព

(សិង្ហបុរី)៖ ប្អូនប្រុសបង្កើត របស់នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានបង្ហាញការគាំទ្ រដ៏គួរឱ្យភ្ញាក់ផ្អើល ទៅដល់គណបក្សប្រឆាំង ដែលនឹងទើបបង្កើតថ្មីមួយ ខណៈការបោះឆ្នោតសកល នឹងចូលមកដល់ ក្នុងពេលអនាគតដ៏ខ្លី ខាងមុខនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។ លោក លី សៀនយ៉ាង (Lee Hsien Yang) ធ្វើការកត់សម្គាល់ខាងលើ ក្នុងសារមួយបង្ហោះលើ Facebook កាលពីថ្ងៃអាទិត្យ ហើយលោកថែមរិះគន់  យ៉ាងចាស់ដៃ លើគណបក្សកាន់អំណាច សកម្មភាពប្រជាជន (PAP) ដែលឪពុកលោកផ្ទាល់ ជាអ្នកបង្កើត និងកំពុងគ្រប់គ្រង ដោយបងប្រុសរបស់លោក ថែមទៀតផង។

លោក Lee Hsien Yang បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រ ចេញពីបេះដូងចំពោះ គោលការណ៍ និងគុណតម្លៃរបស់ គណបក្សវឌ្ឍនភាព សិង្ហបុរី (Progress Singapore Party)... បច្ចុប្បន្នគណបក្ស PAP មិនមែនជាគណបក្ស PAP របស់ឪពុកខ្ញុំដូចមុនទៀត នោះទេ ពោលគឺគណបក្សមួយនេះ កំពុងវង្វេងផ្លូវ របស់ខ្លួនឯង»។

គួរបញ្ជាក់ថា គណបក្សសកម្មភាពប្រជាជន (PAP) របស់លោក Lee Hsien Loong មិនទាន់ បានអត្ថាធិប្បាយ ឆ្លើយតបទៅនឹងការលើកឡើង ដោយលោក Lee Hsien Yang នៅឡើយទេ។ ម្យ៉ាងវិញទៀត គេក៏មិនទាន់ដឹងច្បាស់ថា តើប្អូនប្រុសបង្កើត នាយករដ្ឋមន្ត្រី សិង្ហបុរីរូបនេះនឹងប្រឡូក ចូលឆាកនយោបាយ ឬយ៉ាងក៏ណានោះដែរ។

លោក Lee Hsien Loong ដែលបច្ចុប្បន្នមានអាយុ ៦៧ឆ្នាំធ្លាប់បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង នៅអាយុ ៧០ឆ្នាំ។ បច្ចុប្បន្ននេះ ប្រទេសិង្ហបុរីក៏កំពុង ទទួលរងនូវបញ្ហាជាច្រើនផងដែរ នោះគឺការធ្លាក់ចុះសេដ្ឋកិច្ ចមិនធ្លាប់មាន និងការព្រមាន របស់សហរដ្ឋអាមេរិកថ្មីៗនេះ ដែលចង់ដកសិង្ហបុរី ចេញពីការអនុគ្រោះរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

ដកស្រង់ពី៖ Fresh News