Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូករបស់កូរ៉េខាងជើង បានឆ្លងកាត់ចូលដែនទឹករបស់កូរ៉េខាងត្បូង

  • បោះពុម្ព

ទូកមួយរបស់កូរ៉េខាងជើង ដោយមាននាវិកចំនួន៣នាក់ បានបើកឆ្លងកាត់ព្រំដែនសមុទ្រជាក់ស្តែងជាមួយនឹងកូរ៉េខាងត្បូង ហើយត្រូវបានគេទាញទៅដល់កំពង់ផែមួយ នេះបើ

តាមទីភ្នាក់ងារព័ត៌មាន ផ្សាយកាលពីថ្ងៃពុធ ដោយដកស្រង់សំដីរបស់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។ 

នាវាដែលធ្វើពីឈើនោះ បានបើកឆ្លងកាត់ខ្សែដែនកំណត់ភាគខាងជើងក្នុងសមុទ្រភាគខាងកើត ដែលត្រូវបានគេស្គាល់ផងដែរថាជា សមុទ្រជប៉ុន នាម៉ោងប្រមាណ១១.២០នាទីយប់ថ្ងៃសៅរ៍ ។

ក្រុមនាវិក និងទូករបស់ពួកគេ ត្រូវបានគេនាំយកទៅកាន់កំពង់ផែយោធាមួយរបស់កូរ៉េខាងត្បូង ដើម្បីសាកសួរ។

គេមិនទាន់ដឹងភ្លាមៗទេថាតើ ពួកគេនោះ ជាជនផ្តាច់ខ្លួន ឬឆ្លងចូលព្រំដែនដោយចៃដន្យនោះ។

កាលពីខែមិថុនា ទូកនេសាទមួយគ្រឿងមកពីកូរ៉េខាងជើង ដោយមានបុរស៤នាក់ បានប្រុងឆ្លងចូលសមុទ្រដែលគ្រប់គ្រងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ និងកំពង់ផែដែលមិនអាចស៊ើបការណ៏បាន។ បុរស២នាក់ ត្រូវបានបញ្ជូនត្រលប់ទៅកូរ៉េខាងជើងវិញ ហើយ២នាក់ផ្សេងទៀត បាននិយាយថា ពួកគេចង់ចុះចូល។

ឧត្តមសេនីយម្នាក់របស់កូរ៉េខាងត្បូង ត្រូវបានគេបណ្តេញចេញពីតំណែងដោយសារតែ សភាពធូររលុងនៃសុវត្ថិភាពតាមព្រំដែន។

មានជនស៊ីវិលកូរ៉េខាងជើងជាង៣ម៉ឺននាក់ បានចាកចេញពីមាតុភូមិរបស់ពួកគេ ប៉ុន្តែវាជារឿងកម្ររណាស់ សម្រាប់ពួកគេឆ្លងកាត់ព្រំដែនដីគោកអន្តរកូរ៉េ ដែលមានការយាមកាមការពារយ៉ាងម៉ត់ចត់បែបនេះ ដែលមានបង្កប់ដោយគ្រាប់មីន និងបន្លាលួស។

ជនដែលភៀសខ្លួនភាគច្រើន ឆ្លងកាត់ព្រំប្រទល់ដ៏ធូររលុងជាមួយប្រទេសចិនដែលនៅជាប់នោះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអាទិត្យ។


ដកស្រង់ចេញពីChannel News Asia

ប្រែសម្រួលអត្ថបទដោយ លោក ស្រី គឹម ម៉ូលិដា