Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់១ និងរងរបួស១១នាក់ ក្នុងការបាញ់ប្រហារ នាទីក្រុង New York City

  • បោះពុម្ព

មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និង១១នាក់ផ្សេងទៀត បានរងរបួសក្នុងការបាញ់ប្រហារ ក្នុងតំបន់ជាយក្រុង Brooklyn កាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមនាយកដ្ឋានប៉ូលីសក្រុង New York ។

ឧបទ្ទវហេតុនេះ កើតឡើងអំឡុងព្រឹត្តិការណ៏ខាងក្រៅដ៏ធំ នាឧទ្យានក្នុងតំបន់មួយកន្លែង នាម៉ោងប្រហែល១១យប់ ម៉ោងក្នុងស្រុក។ បុរសអាយុ៣៨ឆ្នាំម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ខណះអ្នកផ្សេងរាប់សិបនាក់ទៀត ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការដកស្រង់សំដីអ្នកនាំពាក្យនាយកដ្ឋានប៉ូលីសក្រុងញូយ៉ក កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយបណ្តាញព័ត៌មានក្នុងស្រុក។

មិនមានការឃាត់ខ្លួនធ្វើឡើងដោយប៉ូលីសនោះទេ។ យោងតាមស្នងការនាយកដ្ឋានប៉ូលីសក្រុងញូយ៉ក មានមនុស្សប្រហែល២ពាន់ ទៅ៣ពាន់នាក់ ចូលរួមក្នុងព្រឹត្តិការណ៏ Old Timers ប្រចាំឆ្នាំ នៅពេលដែលការបាញ់ប្រហារ បានកើតឡើង។

អភិបាលក្រុងញូយ៉ក បានថ្លែងកាលពីថ្ងៃអាទិត្យថា ការបាញ់ប្រហារនេះ “គឺបានបំផ្លាញព្រឹត្តិការណ៍ក្នុងសង្កាត់ ដែលពោរពេញដោយសុខសន្តិភាព” ។

សហរដ្ឋអាមេរិក គឺមានតួលេខអ្នកស្លាប់ដែលជាប់ពាក់ព័ន្ធនឹងកាំភ្លើងក្នុងកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក ដោយសារតែច្បាប់គ្រប់គ្រងកាំភ្លើងដ៏ធូររលុង នេះបើយោងតាមការសិក្សាមួយ ចេញផ្សាយកាលពីខែសីហា ឆ្នាំមុន ដោយវិទ្យាស្ថានវាយតម្លៃ និងវាស់វែងសុខភាព របស់សកលវិទ្យាល័យ Washington នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃច័ន្ទ។