Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកម្លាំងសន្តិសុខប៉ាគីស្ថានចំនួន ១០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារភេវរកម្មផ្សេងៗគ្នា

  • បោះពុម្ព

ការវាយប្រហារភេវរកម្មដាច់ដោយឡែកពីគ្នាចំនួន២ មកលើកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន ក្នុងតំបន់ផ្សេងៗគ្នានៃប្រទេស កាលពីថ្ងៃសៅរ៍ គឺបានសម្លាប់បុគ្គលិកសន្តិសុខអស់១០នាក់ នេះបើតាមសេចក្តីថ្លែងការណ៏ចេញពីអន្តរសេវាកម្មទំនាក់ទំនងសាធារណះ (ISPR) ។

យោងតាម (ISPR) ដែលជាស្លាបបណ្តាញព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន ការវាយប្រហារភេវរកម្ម ដែលមកពីពាសពេញព្រំដែន ប៉ាគីស្ថាន-អាហ្កានីស្ថាន គឺបានសម្លាប់បុគ្គិលកងទ័ពប៉ាគីស្ថានអស់៦នាក់ ក្នុងស្រុកកុលសម្ព័ន្ធប៉ែកពាយ័ព្យ នាភាគខាងជើង Waziristan របស់ប្រទេស។

ក្នុងឧបទ្ទវហេតុមួយផ្សេងទៀត ភេវរជនដែលមិនស្គាល់មួយចំនួន បានលបវាយប្រហារក្រុមកងការពារព្រំដែន ដែលជាកម្លាំងយោធាប៉ារ៉ា ក្នុងតំបន់ Turbat នៃខេត្ត Balochistan ភាគនារតីប្រទេសប៉ាគីស្ថាន ដោយបន្សល់នូវបុគ្គលិកសន្តិសុខ ៤នាក់ស្លាប់ នេះបើតាមស្លាបបណ្តាញព័ត៌មានរបស់កងទ័ពបន្ថែម។

មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងចំពោះការវាយប្រហារនេះនៅឡើយទេ។ ឧត្តមសេនីយទោ ដែលជាអគ្គនាយក ISPR បាននិយាយក្នុងគណនី twitter របស់លោកថា មរណះភាពរបស់ទាហាន ១០ នាក់នោះ គឺជាការលះបង់របស់ប៉ាគីស្ថាន ដើម្បីសន្តិភាពនៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។