Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំតួកគី៖ «នរណាក៏ដោយឲ្យតែឈរខាងអ៊ីស្រាអែល គឺយើងប្រឆាំងទាំងអស់»

  • បោះពុម្ព

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ បានថ្កោលទោស អ៊ីស្រាអែលយ៉ាងខ្លាំង ចំពោះការសម្លាប់ ប្រជាជនប៉ាឡេស្ទីន និងថែមទាំងបាន ប្រកាសជាសាធារណៈថា តួកគីនឹងប្រឆាំង រាល់នរណាក៏ដោយ ឱ្យតែឈរនៅខាងអ៊ីស្រាអែល។

នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ លោក អឺដូហ្គាន់ ដែលធ្លាប់ហៅ អ៊ីស្រាអែលជា «រដ្ឋភេរវករ» ផងដែរនោះ បានធ្វើការកត់សម្គាល់ ខាងលើក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមមន្ត្រី នៃគណបក្សរបស់លោក ក្នុងទីក្រុងអង់ការ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ។

ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនអាចនៅស្ងៀម ចំពោះអំពើសាហាវយង់ឃ្នង លើប្រជាជនប៉ាឡេស្ទីន ដែលប្រព្រឹត្តដោយរដ្ឋភេរវករ ដូចជាអ៊ីស្រាអែលបាននោះទេ... ដូច្នេះមិនថានរណាឡើយ ឱ្យតែឈរនៅខាងអ៊ីស្រាអែល នោះយើងនឹងប្រឆាំងនឹងពួកគេ»។

បន្ថែមពីលើនេះ ទោះមិនបានបញ្ជាក់ចំៗឈ្មោះថា ប្រទេសណាខ្លះជាអ្នកឈរនៅខាង អ៊ីស្រាអែលក៏ដោយ ក៏គ្រប់គ្នាអាចដឹងបានថា ប្រទេសតែមួយគត់នៅក្នុងលោក ដែលតែងតែគំាទ្រ អ៊ីស្រាអែលខ្លាំងជាងគេ គឺសហរដ្ឋអាមេរិកនោះតែម្តង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ UN ចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន យោធាអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីន  ៥៦នាក់ និង ២,៧០០នាក់ ផ្សេងទៀតរងរបួស នៅក្នុងប្រតិបត្តិការ បង្រ្កាបនានាកាលពីឆ្នាំ២០១៨។

ដោយឡែក កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ UN ថែមធ្វើសេចក្ដីព្រាង ដំណោះស្រាយថ្កោលទោស អ៊ីស្រាអែលផងដែរ ក្នុងការបំផ្លាញផ្ទះ ១០ខ្នងរបស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ វ៉ាឌី យូមមឹស (Wadi Hummus) នៃទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្តែសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានប្រើសិទ្ធិវ៉េតូ ដើម្បីជំទាស់នឹងសេចក្ដីព្រាងដំណោះស្រាយនេះបាត់ទៅហើយ៕

ដកស្រង់ពី៖ Fresh News