Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចចរចាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិកនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែកញ្ញា!

  • បោះពុម្ព

  (ប៉េកាំង)៖ ក្រុមមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចចរចា ពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសចិន នឹងជួបមុខគ្នាជាថ្មី នៅកំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបាន ភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

កិច្ចពិភាក្សានេះនឹងក្លាយជាលើកទី ១ គិតចាប់តាំង ពីសហរដ្ឋអាមេរិក និងចិន បិទបញ្ចប់ការចរចាគ្នា ដោយគ្មានលទ្ធផល និងក្រោយពេលដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាប្រទេសជប៉ុនថា  សង្គ្រាមដំឡើងពន្ធ ត្រូវតែផ្អាកដើម្បីបើកឱកាស ឲ្យមន្ត្រីតំណាង នៃប្រទេសទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងខែកញ្ញាខាងមុខនេះ នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីរតនាគារជាតិ អាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) រួមជាមួយលោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) តំណាងឲ្យសហរដ្ឋអាមេរិក ខណៈភាគីចិនវិញនឹងត្រូវដឹកនាំដោយលោក លីវ ហ៊ី (Liu He) មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ដោយឡែកថ្ងៃកំណត់ជាក់លាក់ និងទីកន្លែងដែលត្រូវជួបប្រជុំ  អាចនឹងត្រូវប្រកាស នៅកំឡុងខែសីហាក្រោយនេះ៕

ដកស្រង់ពី៖ Fresh News