បណ្តាញសង្គម

គ្រឿងញៀនចំនួន 14.2 kg ត្រូវបានរឹបអូសនៅតំបន់ភាគខាងត្បូងរបស់ប្រទេសមីយ៉ាន់ម៉ា

ប៉ូលីសប្រទេសមីយ៉ាន់ម៉ា បានរឹបអូសសារធាតុមេតំហ្វេតាមីនច្រើនជាង 14.2 kg ក្នុងតំបន់ Tanintharyi នេះបើយោងតាមគណះកម្មាធិការកណ្តាលដើម្បីគ្រប់គ្រងការបំពានគ្រឿងញៀន ប្រាប់កាលពីថ្ងៃចន្ទ។

ការរឹបអូសនោះ ត្រូវបានធ្វើឡើងដោយកងកម្លាំងប៉ូលីសរួមគ្នា ក្នុងឃុំ Yay Phyu កាលពីល្ងាចថ្ងៃសៅរ៍។ការចេញផ្សាយដោយគណះកម្មាធិការកណ្តាល បានឲ្យដឹងថា សារធាតុទឹកកក ដែលមានតម្លៃជាង 378,773 ដុល្លារអាមេរិក ត្រូវបានរកឃើញកប់ក្នុងសួនច្បារ ក្នុងឃុំខាងលើ។

ទន្ទឹមនឹងនោះ ប្រអប់សាប៊ូដែលផ្ទុកពេញដោយគ្រឿងញៀន មានតម្លៃ 128,480$ ត្រូវបានរឹបអូសពីឡានមួយគ្រឿង ដែលធ្វើដំណើរមកពី Waingmaw ទៅកាន់ Myitkyina នៅពេលដែលឡាននោះ ត្រូវបានឃាត់ស្ទាក់នៅប៉ុស្តិត្រួតពិនិត្យមួយកន្លែង ក្នុងឃុំ Waingmaw នៃរដ្ឋ Kachin នាថ្ងៃដដែលនោះផងដែរ។

ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីទាំងនោះ ត្រូវបានប្តឹងដោយប៉ូលីសក្រុងរៀងៗខ្លួន ក្រោមច្បាប់ច្បាប់ស្តីពីថ្នាំញៀន និងសារធាតុដែលផ្លាស់ប្តូរចិត្តរបស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។