បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីលរយះចំងាយខ្លីចំនួន២គ្រាប់ នាឆ្នេរភាគខាងកើត

សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបាញ់នូវគ្រាប់ផ្លោងមីស៊ីលរយះចំងាយខ្លីចំនួន២គ្រាប់ នាឆ្នេរភាគខាងកើតរបស់ខ្លួន នេះបើតាមអគ្គសេនាធិការចម្រុះផ្នែកបុគ្គលិករបស់ កូរ៉េខាងត្បូង ប្រាប់កាលពីថ្ងៃពុធ។

គ្រាប់មីស៊ីល២គ្រាប់នោះ ត្រូវបានគេបាញ់នៅម៉ោង 5:06 ព្រឹកព្រលឹម និងម៉ោង 5:27 ព្រឹក ម៉ោងក្នុងស្រុក ដែលនៅជិតទីក្រុង Wonsan ភាគខាងកើត របស់កូរ៉េខាងជើង ហើយគ្រាប់មីស៊ីលនោះ ធ្វើដំណើរប្រហែល២៥០គ.ម ក្នុងរយះកំពស់ប្រមាណ ៣០គ.ម។

យោធាកូរ៉េខាងត្បូង បានកំពុងរក្សាឥរិយាបថការពារ ខណះតាមដានស្ថានភាពពាក់ព័ន្ធ ក្នុងការត្រៀមលក្ខណះសម្រាប់ការបាញ់គ្រាប់មីស៊ីលបន្ថែម ដែលអាចទំនងជាកើតមាន។

ចលនាថ្មីរបស់កូរ៉េខាងជើង កើតមានតិចជាងមួយសប្តាហ៏ បន្ទាប់ពីខ្លួន បានបាញ់នូវគ្រាប់ផ្លោងមីស៊ីលរយះចំងាយខ្លីចំនួន២គ្រាប់ ជិតតំបន់ Wonsan ដដែលនោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។