Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិស័យនាំចេញរបស់កូរ៉េខាងត្បូង «បន្តធ្លាក់ចុះ៨ខែជាប់ៗគ្នា» ដែលបណ្តាលមកពីកត្តាពីរធំៗ

  • បោះពុម្ព

(សេអ៊ូល)៖ ការនាំចេញរបស់កូរ៉េខាងត្បូង នៅតែបន្តធ្លាក់ចុះ នៅក្នុងខែកក្កដាកន្លងទៅ ហើយដែលនេះគឺជាការធ្លាក់ចុះ ៨ខែជាប់ៗគ្នា ដោយសារតែការតម្លៃទាប នៃផលិតផល បន្ទះឈីប (semiconductors) និងប្រេងជាចម្បង។

នេះបើតាមរបាយការណ៍ រដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ រដ្ឋាភិបាលទីក្រុងសេអ៊ូល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ការនាំចេញដែល តំណាងជាងពាក់កណ្ដាល នៃសេដ្ឋកិច្ច កូរ៉េខាងត្បូងមានទំហំ ៤៦.១៤ពាន់លានដុល្លារ ក្នុងខែកក្កដា ប៉ុន្តែវាធ្លាក់ចុះ អស់ ១១ភាគរយ បើធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០១៨។លើសពីនេះទៅទៀត វាក៏ជាការធ្លាក់ចុះ គឺលើកទី៨ជាប់ៗគ្នា ផងដែរគិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ខែកក្កដា  ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ ចកូរ៉េខាងត្បូង ក៏កំពុងស្ថិតនៅក្នុងការព្រួយបារម្ភផងដែរ ដោយសារតែជម្លោះពាណិជ្ជកម្មជាមួយជប៉ុន ដែលបានរិតត្បិតលើការនាំចេញវត្ថុធាតុដើម សំខាន់ក្នុងការផលិតអេក្រង់ទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូងធំៗមួយចំនួនដែលត្រូវបានគេដឹងថា ជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់ជួយជម្រុញការរីកចំរើនសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង៕

ដកស្រង៉ពី៖ Fresh News