Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអូស្ត្រាលីរិះគន់ភាពច្របូកច្របល់នៅកន្លែងធ្លាក់ MH17

  • បោះពុម្ព

លោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃចន្ទនេះ បានធ្វើការរិះគន់ទៅលើស្ថានភាព «ច្របូកច្របល់» នៅកន្លែង ផ្ទុះយន្តហោះ  MH17 ខណៈដែលលោក បានទាមទារឲ្យ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរបស់រុស្ស៊ី ផ្តល់ជំនួយ ចំពោះសកម្មភាព ផ្សេងៗ ។

លោក Abbott និងលោកពូទីន បានពិភាក្សា គ្នាតាមរយៈ ទូរសព្ទពេញមួយយប់ ក្នុងកិច្ចសន្ទនា ជាលើកទី១ របស់ពួកគេ បើគិតចាប់ តាំងពីយន្តហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ី ដែលផ្ទុក មនុស្ស២៩៨នាក់ បានធ្លាក់នៅភាគខាងកើត អ៊ុយក្រែនកាល ពីថ្ងៃព្រហស្បតិ៍ ក្រោយពីហាក់ ត្រូវបានបាញ់ទម្លាក់ ដោយក្រុមឧទ្ទាម គាំទ្រទីក្រុង ម៉ូស្គូជាមួយ នឹងគ្រាប់មីស៊ីលពីផ្ទៃដី ទៅកាន់អាកាស។

លោក Mark Rutte នាយករដ្ឋមន្ត្រីអូឡង់ លោក David Cameron នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស និងលោក Francois Hollande ប្រធានាធិបតីរបស់ បារាំង ក៏បានដាក់សម្ពាធ ទៅលើលោក ពូ ទីន កាលពីចុងសប្តាហ៍ ក្នុងកិច្ចសន្ទនា តាមរយៈទូរសព្ទផងដែរ។ ខណៈដែលលោក Abbott មិនបានលាតត្រដាង នូវសេចក្តីលម្អិតផ្សេងៗ ទៅលើអ្វីដែល ត្រូវបានពិភាក្សា លោកបានឲ្យដឹងថា បច្ចុប្បន្ន ការទទួលខុសត្រូវ បានធ្លាក់ទៅលើ ទីក្រុងម៉ូស្គូក្នុង ការចាត់វិធានការ តាមរយៈ ការប្រើប្រាស់ ឥទ្ធិពលរបស់ ពួកគេជាមួយ នឹង ក្រុមបះបោរគាំទ្រ រុស្ស៊ីដើម្បីធានាថា ក្រុមអ្នកជំនាញ អាចទៅកាន់ កន្លែងដែលយន្តធ្លាក់បាន៕

ដកស្រង់ចេញពីគេហទំព័រថ្មីៗ(Thmey Thmey )