Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់រយនាក់ ប្រមូលផ្ដុំគ្នានៅមុខសេតវិមាន សម្ដែងការខឹងសម្បារ ក្រោយមនុស្ស២០នាក់ ស្លាប់ក្នុងការបាញ់ប្រហារនៅរដ្ឋតិចសាស់

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្ដុំគ្នា នៅមុខសេតវិមាន នៅថ្ងៃអាទិត្យនេះ (ម៉ោងនៅកម្ពុជា) ដើម្បីសម្ដែងការខឹងសម្បារ របស់ពួកគេចំពោះ ភាពអសកកម្មក្នុងការគ្រប់គ្រង កាំភ្លើង របស់រដ្ឋាភិបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយមនុស្ស២០នាក់ ត្រូវបានបាញ់សម្លាប់ នៅរដ្ឋតិចសាស់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។ ក្រុមបាតុករដែលភាគច្រើន ជាសមាជិកចលនា Moms Demand Action បាននាំគ្នាប្រមូលផ្ដុំ ធ្វើការតវ៉ានៅមុខសេតវិមាន  និងស្រែកចៀង ពាក្យស្លោកថា «គ្មានរឿងបែបនេះ កើតឡើងទៀតទេ គ្មានឡើយភាពស្ងៀមស្ងាត់, បញ្ចប់អំពើហិង្សាដោយកាំភ្លើង»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់ និង២៦នាក់រងរបួស នៅក្នុងការបាញ់ ប្រហារដ៏រង្គាលមួយ របស់ខ្មាន់កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់។ ការបាញ់ប្រហារនេះ បានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែង ស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំ ម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន។

ប៉ុន្តែគេមិនទាន់ដឹងពី មូលហេតុនៃ ការបាញ់ប្រហារនេះនៅឡើយទេ។ ដោយឡែក បើតាមប៉ូលិសអាមេរិក នៅព្រឹកថ្ងៃអាទិត្យនេះ  ការបាញ់ប្រហារ មួយផ្សេងទៀត ក៏បានកើតឡើងនៅឯទីក្រុង Dayton នៃរដ្ឋ Ohio ដោយបណ្ដាលឱ្យមនុស្ស១០នាក់ ក្នុងនោះ រួមមានទាំងខ្មាន់កាំភ្លើងបាត់បង់ជីវិត និង១៦នាក់រងរបួសផងដែរ៕

ដកស្រង់ពី៖ Fresh News