បណ្តាញសង្គម

មេដឹកនាំកំពូលកូរ៉េខាងជើង ដឹកនាំនូវការបាញ់សាកល្បងម្តងទៀត នូវប្រព័ន្ធកាំជ្រួចប្រភេទថ្មី

លោក Kim Jong Un ដែលជាមេដឹកនាំកំពូលសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជាថ្មីម្ត ងទៀតបានដឹកនាំការបាញ់សាកល្បងនូវ “ប្រព័ន្ធកាំជ្រួចដែលបញ្ជាដោយគ្រាប់ព្យាសខ្នាតធំ និងមានសមត្ថភាពខ្ពស់ ទើបនឹងបង្កើតថ្មី” កាលពីថ្ងៃសុក្រ នេះបើតាមទី ភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េផ្លូវការ រាយការណ៏កាលពីថ្ងៃសៅរ៍។

របាយការណ៏នោះ បានផ្សាយថា លោក គីម បានដឹកនាំការបាញ់សាកល្បង នាប៉ុស្តិ៍សង្កេតការណ៏ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ដោយមិនបានបញ្ជាក់ប្រាប់ពីកន្លែងបាញ់សាកល្បងនោះកើតឡើង។

ការបាញ់សាកល្បង បានអះអាងដោយការពេញចិត្តពីការហោះហើរនៃកំរិតបញ្ជាកម្ពស់ខ្ពស់ សមត្ថភាពផ្លាស់ប្តូរផ្លូវរត់ ភាពត្រឹមត្រូវនៃការកំទេចគោលដៅ និងអំណាចបំផ្ទុះក្បាលគ្រាប់ នៃកាំជ្រួចយុទ្ធភ័ណ្ឌ ដែលមានប្រព័ន្ធបញ្ជា។

យោងតាមរបាយការណ៏ លោក គីម បានសំដែងនូវ “ការពេញចិត្តយ៉ាងខ្លាំង” ជាមួយនឹងលទ្ធផលនៃការបាញ់សាកល្បងនោះ ដោយថ្លែងថា “ជាអាវុធ Juche មួយប្រភេទទៀត ដែលគ្រោងទុក ហើយដែលគណបក្សចង់បាន និងត្រូវបានធ្វើឡើង។

លោក គីម ក៏បានដឹកនាំការបាញ់សាកល្បងប្រព័ន្ធអាវុធផងដែរ កាលពីថ្ងៃពុធ នៅពេលដែលលោក បញ្ជាក់ថា ប្រព័ន្ធនោះ “មានសារះសំខាន់យុទ្ធសាស្រ្តដ៏អស្ចារ្យ” សម្រាប់បង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពប្រទេសកូរ៉េខាងជើង នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃចន្ទ។