Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមបាតុករ បញ្ចេញកំហឹង នាសេតវិមាន បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ ក្នុងទីក្រុង El Paso

  • បោះពុម្ព

ក្រុមបាតុកររាប់សិបរយនាក់ បានប្រមូលផ្តុំគ្នានាសេតវិមាន កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ ចំពោះអសកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការគ្រប់គ្រងកាំភ្លើង។ ការប្រមូលផ្តុំនេះ ធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីការបាញ់ប្រហារមួយ នៅក្នុងទីក្រុង El Paso ដោយសម្លាប់មនុស្សអស់ ២០នាក់។

បាតុករភាគច្រើន គឺជាសមាជិកក្រុមសកម្មជន អ្នកម្តាយទាមទារសកម្មភាព ហើយពួកគេ បានដឹកស្លាកសញ្ញា និងបានស្រែកខ្លាំងៗនូវពាក្យស្លោក ដូចជា “មិនមានម្តងទៀតទេ” “មិនមានការនៅស្ងៀមស្ងាត់ទៀតទេ បញ្ចប់នូវហឹង្សាកាំភ្លើង”។

សមាជិកម្នាក់នៃក្រុមខាងលើ ដែលមកពីរដ្ឋ Michigan បានប្រាប់ថា ពួកគេ គឺបានកំពុងជួបជុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងរដ្ឋធានី Washington នៅពេលដែលដំណឹងដ៏សោកនាដកម្មនេះ បានកើតឡើង ដូច្នេះហើយ បានជាពួកគេ នាំគ្នាដើរក្បួនទៅកាន់សេតវិមាន ចេញពីការប្រជុំរបស់ពួកគេនោះ។

លោក Larry Lipton បាននិយាយថា ក្រុមរបស់លោក បានអំពាវនាវឲ្យមានការឆែកប្រវត្តិជាសកល ច្បាប់បដិវត្តន៍តឹងរ៉ឹង និងការបង្កើនអាយុសម្រាប់ការកាន់កាប់កាំភ្លើង ក្នុងចំណោមការផ្លាស់ប្តូរផ្សេងទៀត។ ហើយក្រុមលោក នឹងមិនបញ្ឈប់ទេ ល្កិកណាមិនមានច្បាប់សុវត្ថិភាពកាំភ្លើង ពិសេសក្នុងសាលារៀន ព្រះវិហារ និងហាងលក់ទំនិញ។

ការបាញ់ប្រហារដ៏ធំ កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សហោចណាស់ ២០នាក់ និងរងរបួស២៦នាក់ផ្សេងទផត ក្នុងផ្សារទំនើប Walmart ជិតទីក្រុង El Paso ដែលជាទីក្រុងព្រំប្រទល់ក្នុងរដ្ឋ Texas ។

ជនសង្ស័យ ឥលូវនេះឋិតក្នុងមន្ទីរឃុំឃាំង ហើយត្រូវបានគេកំណត់អត្តសញ្ញាណាជាយុវជន ស្បែកស អាយុ២១ឆ្នាំ មកពីរដ្ឋ Texas ។ អំឡុងពេលបាញ់ប្រហារក្នុងផ្សារនោះ គេជឿថា មានមនុស្សច្រើនជាង ៣ពាន់ នាក់។ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋរបស់សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេស។

នៅឆ្នាំ ២០១៧ ការបាញ់ប្រហារដ៏ធំមួយនៅទីក្រុង Las Vegas បានសម្លាប់មនុស្ស ៥៨ នាក់ ដែលបានក្លាយជាការបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។