Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការផ្ទុះមួយសម្លាប់មនុស្សអស់១៤នាក់ និងរបួស ១៤៥នាក់ ក្នុងរដ្ឋធានី Kabul

  • បោះពុម្ព

យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ ត្រូវបានសម្លាប់ និង១៤៥នាក់ផ្សេងទៀត បានរងរបួសក្នុងការផ្ទុះដ៏សាហាវមួយ ដោយហែកកំទេចសង្កាត់ដ៏មមាញឹក ក្នុងគែមភាគខាងលិច ក្នុងរដ្ឋធានី Kabul របស់ប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃពុធ នេះបើតាមឧត្តមសេនីយរងប្រចាំក្រសួងមហាផ្ទៃប្រាប់។

លោក Khoshal Sadat បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា វាជាការវាយប្រហារភេវកម្មដ៏សាហាវ នៅព្រឹកថ្ងៃពុធ។ មន្រ្តីរូបនោះ ក៏បានបន្ទោស “សត្រូវរបស់អាហ្កានីស្ថាន” លើការវាយប្រហារនោះ ហើយថ្លែងថា កងកម្លាំងសន្តិសុខ អាចបន្តកំណត់ទីតាំង សត្រូវនោះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេស។

ទន្ទឹមនឹងនោះ សាក្សីផ្ទាល់ភ្នែក និងប្រភពមិនផ្លូវការ បានជឿថា ចំនួនអ្នកស្លាប់ គឺអាចមានច្រើនជាងដែលគេរាយការណ៏។ ការផ្ទុះនោះ កើតឡើងនៅម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពីពួកសកម្មប្រយុទ្ធ បានបើករថយន្តដឹកទំនិញដែលងាយផ្ទុះរបស់ខ្លួនទម្លាយចូលខាងមុខក្លោងទ្វាររបស់ស្ថានីយប៉ូលីសស្រុក ក្នុងសង្កាត់ប៉ូលីស ៦ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់។

មន្រ្តីខាងលើ បានបន្ថែមថា ផ្ទះ ហាង និងអគាររាប់សិបកន្លែង ត្រូវបានបំផ្លាញ ឬក៏ខូចខាតដំណំ ដោយសារតែកម្លាំងនៃការផ្ទុះដ៏ធំនោះ។ ក្រុមតាលីបង់ បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហ.។