បណ្តាញសង្គម

សេចក្តីរាយការណ៍៖ កូរ៉េខាងជើង ប្រហារជីវិតមនុស្ស យ៉ាងហោចណាស់ ១៧នាក់ កាលពីឆ្នាំ២០១៣

សេអ៊ូល៖ ក្រុមសិទ្ធិមនុស្ស សកលលោក ប្រឆំាងនឹងការកាត់ទោស ប្រហារជីវិតមនុស្ស បាននិយាយថា ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ ២០១៣ កន្លងទៅ បានអនុវត្តច្បាប់ កាត់ទោស ប្រហារជីវិតមនុស្ស យ៉ាងហោចណាស់ ១៧នាក់ ហើយមួយចំនួនទៀត ប្រហារជីវិតកាលពី ពេលថ្មីៗ ឆ្នាំ២០១៤នេះ។

យោងតាមសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាម របាយការណ៍ របស់អង្គការ Hands Off Cain ដែលមានមូលដ្ឋាន នៅប្រទេសអ៊ីតាលី ថា អ្នកទំាងនោះ ត្រូវបានគេប្រហារជីវិត ដោយបាញ់នឹង កំាភ្លើង ហើយក្នុងរយៈពេល ០៦ខែដើមឆ្នាំ២០១៤នេះ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ០៦នាក់ ត្រូវបានគេប្រហារជីវិត បន្តទៀត៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល