Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក បានអនុម័តការលក់ឧត្ថម្ភាគចក្រ ក្នុងទឹកប្រាក់ US$800លាន ទៅឲ្យប្រទេសកូរ៉េខាងត្បូង

  • បោះពុម្ព

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តលើការលក់ឧបត្ថម្ភាគចក្រដែលមានតម្លៃជាទឹកប្រាប់ ៨០០លានដុល្លារអាមេរិក ទៅកាន់កូរ៉េខាងត្បូង នេះបើតាមមន្ទីរ Pentagon បានប្រកាសកាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងថា កូរ៉េខាងត្បូង បានយល់ស្របចំណាយច្រើន លើវត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសរបស់ខ្លួននោះមក។

ទីភ្នាក់ងារសហប្រតិបត្តិការណ៏សន្តិសុខការពាររបស់មន្ទីរ Pentagon បានប្រាប់ថា ក្រសួងការបរទេសខ្លួន បានអនុម័តនូវការលក់ឧត្ថម្ភាគ-ចក្រស្ទាំងសមុទ្រ ប្រភេទពហុបេសកកម្ម 12 MH-60R ជាច្រើនគ្រឿង និងផ្កាយរណបដែលស្រូបយ៉ាងទូលំទូលាយ ឧបករណ៏ទំនាក់ទំនងនិងសម្ភាវុធ។

ឧត្ថម្ភាគចក្រទាំងនោះ នឹងតម្លើងបេសកកម្មប្រឆាំងនឹងនាវាមុជទឹក និងនាវាលើទឹក និងដោះស្រាយរាល់បេសកកម្មបន្ទាប់បន្សំ ដូចជាបំពេញបន្ថែម ស្រាវជ្រាវរុករក និងសង្រ្គោះ និងការបញ្ជូនតនូវទំនាក់ទំនងនានា នេះបើតាមទីភ្នាក់ងារខាងលើប្រាប់។

កូរ៉េខាងត្បូង នឹងប្រើប្រាស់សមត្ថភាពវិសេសវិសាលនេះ ជាការរារាំង ចំពោះការគម្រាមនានាក្នុងតំបន់ និងដើម្បីពង្រឹងនូវការការពារមាតុភូមិរបស់ខ្លួន។ ឧត្ថម្ភាគចក្រស្ទាំងសមុទ្រ គឺត្រូវបានផលិតឡើងដោយកងពល Sikorsky របស់ក្រុមហ៊ុនផលិតការពារសហរដ្ឋអាមេរិក Lockheed Martin ។

ការលក់នោះ ត្រូវបានអនុម័តបន្ទាប់ពីលោក ត្រាំ សរសេរក្នុងគណនី twitter កាលពីថ្ងៃពុធថា ប្រទេសទាំងពីរ បានឈានដល់កិច្ចចរចារ លើ ការចំណាយរបស់កូរ៉េខាងត្បូង សម្រាប់កិច្ចការពារឆ័ត្រ ដែលសហរដ្ឋ អាមេរិក ផ្តល់ទៅឲ្យប្រទេសនោះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃព្រហ.។