បណ្តាញសង្គម

ចិន ប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ត្រៀមទប់ទល់នឹងកំពូលព្យុះទីហ្វុង Lekima

 (ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានប្រកាសសញ្ញាអាសន្ នកម្រិតពណ៌ក្រហម ខណៈ កំពូលព្យុះទីហ្វុងមួយ កំពុងធ្វើដំណើរមកកាន់តំបន់ ឆ្នេរភាគខាងកើតនៃប្រទេស។

នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។ បច្ចុប្បន្ន ព្យុះទីហ្វុង Lekima កំពុងវាយប្រហារលើកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវ

បានគេរំពឹងផងដែរថា ព្យុះមួយនេះ នឹងបក់បោកមកដល់ តំបន់ដីគោកនៃខេត្ត Zhejiang ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់នានា មនុស្សរាប់ពាន់នាក់ រស់នៅតាមបណ្ដោយឆ្នេរនៃទីក្រុង សៀងហៃ ត្រូវបានអាជ្ញាធរចិន ព្រមានឱ្យត្រៀមខ្លួនភៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព ស្របពេលគ្រោះទឹកជំនន់ អាចនឹងកើតឡើង នៅឯតំបន់ក្បែរទន្លេ Yangtze និងទន្លេលឿង ហើយសូម្បីតែ ខេត្ត Jiangsu និងខេត្ត Shandong ក៏ទទួលបានសារព្រមាន ពីព្យុះនេះដែរ៕

ដកស្រង់ពី៖ Fresh News