បណ្តាញសង្គម

ធ្លាក់យន្តហោះចម្បាំង Su-30 មួយគ្រឿង នៅភាគឦសានប្រទេសឥណ្

 (ញូដេលី)៖ យន្តហោះចម្បាំងធុន Sukhoi Su-30 មួយគ្រឿង របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។ យោងតាមប្រភពពីខាងកងទ័ពអាកាសឥណ្ឌា អាកាសយានិកទាំង០២នាក់ បានចុចបាញ់កៅអី លោតចេញដោយសុវត្ថិភាព ខណៈយន្តហោះ បានធ្លាក់បុកដី ហើយផ្ទុះឆេះ។

ក្រោយឃើញហេតុការណ៍នេះ មនុស្សម្នា ដែលរស់នៅក្នុងតំបន់កើតហេតុ ក៏ខិតខំទៅជួយអាកាសយានិក ទាំង០២នាក់នោះ ដោយម្នាក់ បានរងរបួសជើង។

គួរជម្រាបថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ កំឡុងការហោះហើរហ្វឹកហ្វឺនជាប្រចាំមួយ។ យន្តហោះចម្បាំង Su-30 នោះ បានធ្លាក់ផ្ទុះឆេះ នៅលើដីស្រែមួយកន្លែង ក្នុងតំបន់ Milanpur នៃរដ្ឋ Assam៕

ដកស្រង់ពី៖ Fresh News