Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ ពីបំណាក់ដីព្យុះមូសុង បានឡើងដល់២៩នាក់ នាភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា

  • បោះពុម្ព

តួលេខអ្នកស្លាប់ពីបំណាក់ដីខ្យល់ព្យុះមូសុងកាលពីថ្ងៃសុក្រនោះ បានឡើងដល់២៩នាក់ហើយ មកទល់ពេលនេះ ក្នុងរដ្ឋ Mon របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមតួលេខចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយនាយកដ្ឋានសេវាកម្មអគ្គិភ័យរបស់ប្រទេស កាលពីថ្ងៃសៅរ៍។

មានសាកសពចំនួន៧នាក់បន្ថែម ត្រូវបានរកឃើញ កាលពីព្រឹកថ្ងៃសៅរ៍ ហើយមនុស្សប្រហែល៤៧នាក់ ដែលរងរបួស ត្រូវបានជួយសង្រ្គោះផងដែរមកទល់ពេលនេះ នេះបើតាមមន្រ្តីរដ្ឋបាលឃុំ Paung ប្រាប់កាសែត Xinhua ។

វាមានរយះពេលជាង២៤ម៉ោងហើយ ចាប់តាំងពីដីតំបន់ Ma-lat ភ្នំ បានបាក់រលំដោយសារតែទឹកភ្លៀងមូសុងបង្អុរ ដែលបានកប់លើអ្នកភូមិ ផ្ទះសម្បែង និងយានយន្តជាច្រើន ក្នុងឃុំ Paung នៃរដ្ឋ Mon នាម៉ោង៧ព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ។

ប្រតិបត្តិការណ៏រុករក និងជួយសង្រ្គោះ ត្រូវបានចាប់អនុវត្តន៍ដើម្បី ប្រមាញ់រកអ្នក ដែលនៅរស់រានមានជីវិត និងទាញយកសាកសពដែលត្រូវបានជន់លិចដោយល្បាប់ភក់ ដុំថ្មពីការបាក់រលំ នេះបើតាមមន្រ្តីម្នាក់មកពីនាយកដ្ឋានសេវាកម្មអគ្គិភ័យប្រាប់។

បង្កដោយទឹកភ្លៀងមូសុងដ៏ខ្លាំង ឃុំ Paung, Mawlamyine, Mudon, Thanbyuzayat, Kyaikmaraw និង Ye ត្រូវបានជន់លិច ហើយសាលារៀនមួយចំនួន ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងឃុំ Paung នៃរដ្ឋ Mon ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនោះ។

ទន្ទឹមនឹងនោះ ផ្លូវថ្នល់ពីរដ្ឋធានី Yangon ទៅកាន់ Mawlamyine ត្រូវបានបើកឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលការដឹកជញ្ជូន នាល្ងាចថ្ងៃសុក្រនោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។