Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានមនុស្សច្រើនជាង១៦០នាក់ បានស្លាប់ក្នុងទឹកភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយខ្យល់មូសុងក្នុងប្រទេសប៉ាគីស្ថាន

  • បោះពុម្ព

មន្រ្តីម្នាក់មកពីអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សសរុប១៦១នាក់ ត្រូវបានសម្លាប់ និង១៣៧នាក់ផ្សេងទៀត បានរងរបួសក្នុងឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធនឹងទឹកភ្លៀង ចាប់តាំងពីខែកក្កដា ពាសពេញផ្ទៃប្រទេស ដោយសារតែចរន្តខ្យល់មូសុង បក់នាំមកជាមួយនឹងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានោះ។

មន្រ្តីបង្គោលសម្រាប់បណ្តាញព័ត៌មាន ពីអជ្ញាធរគ្រប់គ្រងគ្រោះមហន្ត-រាយបានប្រាប់កាសែតស៊ិនហួរថា ទឹកភ្លៀងធ្លាក់នាពេលបច្ចុប្បន្ននេះ គឺទំនងជាវិសម្ពាធដែលបក់មកពីទីក្រុង Karachi កាលពីថ្ងៃចន្ទ ដោយ សម្ពាធខ្យល់ទាបបណ្តាលឱ្យមានភ្លៀងធ្លាក់ដល់សមុទ្រអារ៉ាប់នៅក្បែរឆ្នេរការ៉ាជី។

ហោចណាស់មានមនុស្ស១១នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសក្នុងគ្រោះថ្នាក់ទឹកភ្លៀងដាច់ដោយឡែកពី គ្នា ក្នុងខេត្ត Sindh ភាគខាងត្បូង នៃទីក្រុង Karachi របស់ប៉ាគីស្ថាន ក្នុងរយះពេល២ថ្ងៃកន្លងមកនេះ នេះបើតាមព័ត៌មានក្នុងស្រុកផ្សាយកាលពីថ្ងៃអាទិត្យ។

អ្នកស្លាប់ភាគច្រើន គឺដោយសារតែគ្រោះថ្នាក់នៃការបាក់រលំដំបូល និងឆក់ខ្សែភ្លើង ហើយអជ្ញាធរនៅក្នុងទីក្រុង ក៏បានស្នើរប្រជាជនឲ្យនៅឆ្ងាយពីបង្គោលខ្សែថាមពល និងស្នាក់នៅខាងក្នុងផ្ទះអំឡុងពេលមេឃភ្លើង ដើម្បីបង្ការគ្រោះថ្នាក់ដោយចៃដន្យណាមួយ។

វាជាទឹកភ្លៀងមូសុងលើកទី២ ក្នុងទីក្រុងនេះ ក្នុងរយះពេលតិចជាង៣សប្តាហ៏។ កាលពីដើមសប្តាហ៏ចុងក្រោយនៃខែកក្កដា មានមនុស្សប្រហែល២៥នាក់ បានស្លាប់ក្នុងទីក្រុង Karachi នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃចន្ទ។