បណ្តាញសង្គម

មេដឹកនាំកំពូលកូរ៉េខាងជើង បានណែនាំការបាញ់សាកល្បងអាវុធថ្មីមួយទៀត

លោក Kim Jong Un ដែលជាមេដឹកនាំកំពូលនៃសាធារណះរដ្ឋប្រជា-មានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានណែនាំនូវការបាញ់សាកល្បងអាវុធថ្មីមួយទៀត នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឍឹមកូរ៉េផ្លូវការ ផ្សាយកាលពីថ្ងៃអាទិត្យ។

នៅពេលដែលកំពុងចុះពិនិត្យអាវុធថ្មី នាកន្លែងបាញ់សាកល្បង កាលពីថ្ងៃសៅរ៍លោកគីម បាននិយាយថា អាវុធថ្មី ដែលត្រូវបានផលិតឡើងឲ្យសាកសមនឹង “លក្ខខ័ណ្ឌភូមិសាស្រ្ត“ របស់ប្រទេស ហើយវាមាន ចរិកលក្ខណះយុទ្ធសាស្រ្តប្រកបដោយគុណសម្បត្តិខុសប្លែកពីប្រព័ន្ធអាវុធដែលមានស្រាប់។

លោក គីម បានសំដែងនូវ “ការពេញចិត្តយ៉ាងខ្លាំង” លើការបាញ់សាកល្បងនោះ ដែលបានផ្ទៀងផ្ទាត់ថា ប្រព័ន្ធអាវុធថ្មី បានដំណើរការដូចការរៀបចំតាក់តែងអញ្ចឹង នេះបើយោងតាមទីភ្នាក់ងារខាងលើផ្សាយ។

វាគឺជាការបាញ់គ្រាប់ផ្លោងលើកទី៥របស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដាមក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។