Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសជប៉ុនប្រុងប្រៀបខ្លួន ទទួលព្យុះត្រូពិក Krosa នៅរដូវឈប់សម្រាកដ៏មមាញឹក

  • បោះពុម្ព

ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានប្រុងប្រៀបខ្លួន ដើម្បីទទួលព្យុះត្រូពិកមួយ ដែលកំណត់ឲ្យមានការបង្អុរទឹកភ្លៀងដ៏ខ្លាំងមកលើផ្នែកភាគខាងលិចប្រទេស ដោយគម្រាមកំហែងចំពោះផ្លូវថ្នល់ ផ្លូវរថភ្លើង និងទំនាក់ទំនងផ្លូវអាកាស អំឡុងពេលឈប់សម្រាករដូវក្តៅដ៏មមាញឹកខាងមុខនេះ។

ព្យុះត្រូពិក Krosa ជាពាក្យខ្មែរមានន័យថា សត្វក្រសារ បានកំពុងធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក ជប៉ុនខាងត្បូង និងត្រូវរំពឹងបង្កឲ្យមានបំណាក់ដី ជិតទីក្រុង Hiroshima ចាប់ពីថ្ងៃពុធនេះទៅ នេះបើតាមទីភ្នាក់ងារអាកាសធាតុប្រាប់។

បើទោះជាព្យុះក្រសារនេះ មិនទំនងជាពង្រឹងកម្លាំងក្លាយជាព្យុះទីហ្វុងក៏ដោយ ក៏វាអាចប៉ះពាល់ផ្នែកដ៏ធំរបស់ប្រទេសជប៉ុន នាភាគខាងលិច និងខាងកើត ដោយបង្អុរនូវទឹកភ្លៀងដល់ទៅ១០០ម.ម ក្នុងផ្នែកមួយចំនួននាភាគខាងលិច និងខ្យល់ និងរលកខ្ពស់ៗ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារឧត្តុនិយមជប៉ុន ប្រាប់ក្នុងសន្នីសិទសារព័ត៌មាន។

មន្រ្តីខាងលើ ក៏បានជម្រុញអជ្ញាធរឲ្យពិនិត្យនូវផែនការជន្លៀសប្រជាជនក្នុងតំបន់ទាំងនោះ ដែលអាចត្រូវវាយបោកបក់ដោយសារព្យុះ។ ព្យុះក្រសារ នឹងមកដល់ក្នុងពាក់កណ្តាល Obon ដែលជារដូវឈប់សម្រាកខែក្តៅ នៅពេលដែលប្រជាជនជប៉ុនជាច្រើន ចាកចេញពីទីក្រុងធំៗ ធ្វើដំណើរទៅកាន់ស្រុកកំណើតដូនតារបស់ពួកគេ ដើម្បីទៅមើលផ្នូរគ្រួសារ។

ប្រតិបត្តិករអាកាសចរណ៍ និងរថភ្លើង បានព្រមានថា ព្យុះនេះ អាចបណ្តាលឱ្យមានការពន្យារពេល ឬលុបចោលការធ្វើដំណើរដ៏លំបាក ដោយសារជនជាតិជប៉ុនជាច្រើន នឹងវិលត្រឡប់មកកាន់ទីក្រុងតូក្យូនិងទីក្រុងដទៃៗទៀត។

មនុស្សជាង ២០០ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅផ្នែកខ្លះនៃភាគខាងលិចប្រទេសជប៉ុនក្នុងឆ្នាំ ២០១៨ ដែលជាតំបន់ អាចរងការវាយប្រហារដោយភ្លៀងយ៉ាងខ្លាំង ពីព្យុះក្រសារផង ដែរ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ៍។