Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាកាសចរណ៍ អាល់ហ្សេរី សន្និដ្ឋានថា យន្តហោះ AH5017 អាចធ្លាក់នៅ ភាគខាងកើត នៃប្រទេសម៉ាលី

  • បោះពុម្ព

ក្រុមហ៊ុនអាកាសចរណ៍ អាល់ហ្សេរី Air Algerie បានបញ្ជាក់ តាមរយៈគណនី Twitter របស់ខ្លួនថា យន្តហោះ AH 5017 អាចធ្លាក់ នៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីទីក្រុង Gao ភាគខាងកើត នៃប្រទេសម៉ាលី។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេមិនមានការអះអាង ជាផ្លូវការណាមួយឡើយ។ យន្តហោះបាន ផ្ទុកមនុស្សចំនួន ១១៦ នាក់ ក្នុងនោះមាន អ្នកដំណើរ ១១០ នាក់ និង បុគ្គលិកយន្តហោះ ៦ នាក់។ នៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Air Algerie បានរាយការណ៍ថា ពួកគេបានដាច់ ទំនាក់ទំនង ជាមួយយន្តហោះ AH 5017 បន្ទាប់ពីយន្តហោះ បានចាកចេញ ពីអាកាសយាន នៅទីក្រុង Ouagadougou ប្រទេស បួរគីណាហ្វាសូ ឆ្ពោះទៅកាន់ ទីក្រុង Alger អស់រយៈពេល ប្រមាណ ៥០ នាទី។

យោងតាមសារព័ត៌មាន L'Express លោក Laurent Fabius រដ្ឋមន្ត្រីការ បរទេសបារាំង បានប្រកាសថា ជនជាតិបារាំង ចំនួន ៥១ នាក់ ស្ថិតក្នុង យន្តហោះនោះ។ ក្រុមហ៊ុនអេស្ប៉ាញ Swiftair ម្ចាស់កម្មសិទ្ធិយន្តហោះ ដែលប្រតិបត្តិការ ដោយ Air Algerie បានអះអាង ផងដែរថា បុគ្គលិកទាំង ៦ នាក់ គឺសុទ្ធតែ ជាជនជាតិ អេស្ប៉ាញ។

បណ្តាញព័ត៌មាន អាល់ហ្សេរី ក៏បានរាយការណ៍ផងដែរថា ជនជាតិ អាល់ហ្សេរី ៦ នាក់ ក៏ស្ថិតនៅក្នុង យន្តហោះនោះផងដែរ ក្រៅពីនោះ មានជនជាតិ បួរគីណាហ្វាសូ លីបង់ កាណាដា អាល្លឺម៉ង់ លុចសំបួរ និងម៉ាលី ជាដើម៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ