Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាកាសយាន្តដ្ឋានហុងកុង បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីផ្អាកមួយរយះ

  • បោះពុម្ព

អាកាសយាន្តដ្ឋានអន្តរជាតិទីក្រុងហុងកុង បានចាប់ផ្តើមបន្តដំណើរការឡើងវិញ កាលពីថ្ងៃពុធហើយ បន្ទាប់ពីចលាចលរយះពេល២ថ្ងៃ ហើយនិងលុបចោលជើងហោះហើរជាច្រើន ដែលបង្កដោយពួកបាតុករនោះ។

អ្នកដំណើរ ឥលូវនេះគឺអាចធ្វើការឆែកចូល បន្ទាប់ពីសំបុត្រ ឬុឯកសារទិញ ត្រូវបានត្រួតពិនិត្យដោយមន្រ្តីអាកាសយាន្តដ្ឋាន។ ច្រកទ្វារឆែកចូលមួយ គឺត្រូវបើកចំហសម្រាប់អ្នកដំនើរ ដើរឆ្លងកាត់។

ក្រុមអ្នកតវ៉ារាប់សិបនាក់ នៅតែបន្តអង្គុយខាងក្រៅច្រកចេញមួយនៃកន្លែងមកដល់របស់អ្នកដំណើរ។ ទីកន្លែងបាតុកម្ម ត្រូវបានសម្គាល់ដោយបុគ្គលិកសន្តិសុខដែលដើរនៅក្បែរៗនោះ។

អជ្ញាធរអាកាសយាន្តដ្ឋានហុងកុង បានប្រាប់កាលពីព្រឹកថ្ងៃពុធថា ខ្លួនបានទទួលនូវបញ្ជាបណ្តោះអាសន្នមួយ ដើម្បីរារាំងមនុស្សពីការបង្អាក់ ឬរំខានដោយចេតនា និងខុសច្បាប់ ឬក៏ជ្រៀតជ្រែកណាមួយ ពីការប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិហុងកុង។

អជ្ញាធរ បានសង្កត់បញ្ជាក់ថា មនុស្សម្នា ក៏ត្រូវបានរារាំងពីការចូលរួមក្នុងបាតុកម្ម ឬការតវ៉ា ឬព្រឹត្តិការណ៏សណ្តាប់ធ្នាប់សាធារណះណាមួយនៅក្នុងអាកាសយាន្តដ្ឋាន ក្រៅពីតំបន់ដែលកំណត់ដោយអាជ្ញាធរអាកាសយានដ្ឋាន។

បទបញ្ជាបណ្តោះអាសន្ននោះ គឺបានបង្ហាញយ៉ាងច្បាស់ថា គ្មានអ្វីនៅក្នុងបទបញ្ជា នឹងត្រូវបានបកស្រាយ ជាការអនុញ្ញាតឱ្យមានបាតុកម្មតវ៉ា ឬព្រឹត្តិការណ៍សណ្តាប់ធ្នាប់សាធារណៈណាមួយ ដែលផ្ទុយនឹងបទបញ្ជាសាធារណៈនោះទេ។

ក្នុងចំណោមអាកាសយាន្តដ្ឋានមួយដ៏មមាញឹកបំផុត នៅលើពិភពលោក អាកាសយានដ្ឋានអន្តរជាតិហុងកុង បានដឹកជញ្ជូនអ្នកដំណើរជាមធ្យមចំនួន ២០ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ ក្នុងឆ្នាំ ២០១៨ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហ.។