Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យានអវកាសឥណ្ឌា Chandrayaan-2 បានចូលក្នុងគន្លងផ្ទេរតាមច័ន្ទគតិ

  • បោះពុម្ព

យោងតាមសេចក្ដីថ្លែងការណ៍ របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានឲ្យដឹងថា សមយុទ្ធបង្កើនគន្លងគោចរលើកចុងក្រោយនៃយានអវកាស Chandrayaan-2 ត្រូវបានអនុវត្តន៍ដោយជោគជ័យហើយ កាលពីព្រឹកថ្ងៃពុធ។

អំឡុងពេលសមយុទ្ធនេះ ម៉ាស៊ីនរាវរបស់យានអវកាស គឺត្រូវបានបាញ់ចេញអស់រយះពេលប្រមាណ ១២០៣វិនាទី។ ជាមួយនេះ Chandrayaan-2 បានចូលក្នុងគន្លងផ្ទេរតាមច័ន្ទគតិ។

ដំបូងតារាវិថីរបស់យានអវកាស គឺត្រូវបានបង្កើនឡើងជាលំដាប់ចំនួន៥ដង អំឡុងថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។ ចាប់តាំងពីការបាញ់នៅថ្ងៃទី២២កក្កដា ដោយយាន GSLV MkIII-M1 មក គ្រប់ប្រព័ន្ធទាំងអស់នៅលើយានអវកាស Chandrayaan-2 គឺដំណើរការជាធម្មតា។

យានអវកាស Chandrayaan-2 នឹងទៅដល់ឋានព្រះច័ន្ទនៅថ្ងៃទី២០ ខែ ហើយម៉ាស៊ីនរាវរបស់យានអវកាស នឹងត្រូវបាញ់ម្តងទៀត ដើម្បីបញ្ចូលយានអវកាសទៅក្នុងគន្លងព្រះច័ន្ទ។ បន្ទាប់ពីនេះ នឹងមានការធ្វើសមយុទ្ធគោចរចំនួន ៤ បន្ថែមទៀត ដើម្បីធ្វើឱ្យយានអវកាសចូលទៅក្នុងគន្លងចុងក្រោយរបស់វា ដែលឆ្លងកាត់លើបង្គោលតាមច័ន្ទគតិ នៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីផ្ទៃព្រះច័ន្ទ។

យាន Chandrayaan-2 បានបញ្ជូនសំណុំរូបភាពជាលើកដំបូងនៃផែនដី កាលពីដើមខែនេះ។ ប្រសិនបើអនុវត្តន៍ដោយជោគជ័យនោះ ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសទីបួន បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិនដើម្បីធ្វើការចុះចតទន់នៅលើផ្ទៃព្រះចន្ទ។

បេសកកម្មព្រះច័ន្ទដែលមានតម្លៃជិត ១៥០ លានដុល្លារអាមេរិក មានគោលបំណងប្រមូលទិន្នន័យស្តីពីទឹក រ៉ែ និងការបង្កបង្កើតថ្មនៅលើផ្ទៃព្រះច័ន្ទ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហ.។