បណ្តាញសង្គម

រុស្ស៊ីអះអាងថាគ្មានសញ្ញារញ្ជួយឡើយ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលចូលសមុទ្រជប៉ុន

(ម៉ូស្គូ)៖ មិនមានសញ្ញារញ្ជួយណាមួយ កើតឡើងនោះទេ ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ២គ្រាប់ជាថ្មី  នៅព្រឹកថ្ងៃសុក្រនេះ ចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ។

នេះបើតាមអាជ្ញាធរ ឃ្លាំមើលរលកយក្សស៊ូណាមិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។ កូរ៉េខាងជើង នៅព្រឹកមិញនេះ បានបាញ់សាកល្បងមីស៊ីល ពីរគ្រាប់ចេញពីតំបន់មួយ ស្ថិតនៅក្បែរ ទីក្រុង Tongchon នៃខេត្ត Kangwon ឆ្ពោះទៅកាន់សមុទ្រភាគខាងកើត ឬសមុទ្រជប៉ុន។

បន្ថែមពី លើនេះបើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរគ្រាប់នេះ ហោះបានក្នុងចំងាយ២៣០គីឡូម៉ែត្រ  និងរយៈកម្ពស់៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។

គួរបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក ដែលកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល  ដើម្បីបង្ហាញការខឹងសម្បារ ទៅនឹងការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅក្នុងខែសីហានេះ  ដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាសកម្មភាពត្រៀមឈ្លាន ពាន៕

ដកស្រង់ពី៖ Fresh News