Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការប្រទេសម៉ាឡេស៊ី បានពន្យារពេលការកាត់ទោសរឿងក្តី 1MDB ដ៏ធំបំផុត ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្រ្តី Najib

  • បោះពុម្ព

កាលពីថ្ងៃច័ន្ទ តុលាការប្រទេសម៉ាឡេស៊ី បានពន្យារពេលមួយសប្តាហ៏លើករណីកាត់ទោសចំនួន៥ដ៏ធំបំផុត ដែលមានការពាក់ព័ន្ធនឹងរឿងអាស្រូវទឹកប្រាប់រាប់សិបពាន់លានដុល្លារ នៃមូលនីធិរដ្ឋ1MDB និងការចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយនឹងអតីតនាយករដ្ឋមន្រ្តី Najib Razak ។

លោកណាជីប ដែលបានចាញ់ក្នុងការបោះឆ្នោតជាសាកលកាលពីឆ្នាំមុន ត្រូវបានពាក់ព័ន្ធនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ចំនួន៤២ករណីនៃរឿងពុករលួយ និងលាងលុយខ្មៅ លើលុយ Berhad អភិវឌ្ឍន៍ម៉ាឡេស៊ី១ (1MDB) និងអង្គភាពរដ្ឋផ្សេងទៀត។

លោក បានសារភាពថា មិនមានកំហុសទេ ហើយនិយាយថា ការចោទប្រកាន់ទាំងនេះ គឺជាហេតុផលនយោបាយ។ ចៅក្រមតុលាការកំពូលនៅទីក្រុងកូឡាឡាំពួរម្នាក់ បាននិយាយថាសវនាការនេះ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីទុកពេលវេលាសម្រាប់ការបញ្ចប់ការជំនុំជម្រះលើកមុន ដែលពាក់ព័ន្ធនឹងអតីតអង្គភាពអន្តរជាតិ 1MDB SRC ។

1MDB ត្រូវបានបង្កើតឡើងដោយលោកណាជីប ក្នុងឆ្នាំ២០០៩ ហើយកំពុង ត្រូវបានស៊ើបអង្កេតនៅក្នុងប្រទេសយ៉ាងតិចចំនួន ៦ ។ ក្រសួងយុត្តិធម៌អាមេរិក ថ្លែងថា ថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារអាមេរិក ត្រូវបានគេយកចេញពីមូលនីធិនេះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។