Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់ណែនាំកូរ៉េខាងជើង៖ «កុំទុកចិត្តអាមេរិកខ្លាំងពេក ព្រោះយើងធ្លាប់ភ្លក្សរសជាតិនេះរួចហើយ»

  • បោះពុម្ព

(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានណែនាំ ទីក្រុងព្យុងយ៉ាង កុំឲ្យជឿជាក់លើ សហរដ្ឋអាមេរិកខ្លាំងពេក ដ្បិតអ៊ីរ៉ង់ធ្លាប់ភ្លក្សរសជាតិ  នេះរួចហើយ គឺចង់សំដៅលើកាលដែល ទីក្រុងវ៉ាស៊ីនតោន សម្រេចដកខ្លួនជាលក្ខណៈឯកតោភាគី ចេញពីកិច្ចព្រមព្រៀង អ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

អនុរដ្ឋមន្រ្តីការបរទេស អ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី (Abbas Araqchi) បាននិយាយថា យោងតាមការមើលឃើញ ជាក់ស្តែង អាមេរិក គឺជាភាគីមិនអាច ជឿទុកចិត្តបានឡើយ ដូចករណីដើរចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ជាឧទាហរណ៍ស្រាប់។លោក Araqchi បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សា ជាមួយប្រតិភូ មកពីសភាកូរ៉េខាងជើង នាដើមសប្តាហ៍នេះ។

គួរជម្រាបថា ក្នុងឱកាសនោះលោក អនុរដ្ឋមន្រ្តីការបរទេស ក៏បានប្រកាសពីត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងទំនាក់ទំនង ផ្នែកនយោបាយ រវាងអ៊ីរ៉ង់ និង កូរ៉េខាងជើងផងដែរ ហើយលោកបានរំលេចពីឆន្ទៈ ចង់រៀបចំដំណើរទស្សនកិច្ចរបស់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) ដែលជារដ្ឋមន្រ្តីការបរទេស ទៅកាន់ប្រទេសកូរ៉េខាងជើងថែមទៀត៕

ដកស្រង់ពី៖ Fresh News