បណ្តាញសង្គម

តុលាការអេហ្ស៊ីបកាត់ទោសប្រហារជីវិតជនជាប់ចោទ ៦ នាក់ ដោយសារអំពើភេរវកម្ម

តុលាការប្រទេសអេហ្សីប កាលពីថ្ងៃចន្ទ បានកាត់ទោសប្រហារជីវិតជនជាប់ចោទចំនួន៦នាក់ និង៤១នាក់ដទៃទៀត ជាប់គុកអស់មួយជីវិត ពីបទភេវរកម្ម នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ MENA របស់អេហ្សីបផ្សាយ។

តុលាការក៏បានកាត់ទោសជនជាប់ចោទចំនួន៧នាក់ផងដែរ ឲ្យជាប់គុកចំនួន១៥ឆ្នាំ ខណះជនជាប់ចោទជាអនិតិជនម្នាក់ ត្រូវបានកាត់ឲ្យជាប់តែ៣ឆ្នាំទេ។ ជនជាប់ចោទ១៤នាក់ផ្សេងទៀត ត្រូវបានកាត់ឲ្យរួចខ្លួនក្នុងរឿងក្តីដដែល នេះបើយោងតាម MENA ។

ការកាត់ទោសជាសាធារណះ បានចោទប្រកាន់ជនជាប់ចោទពីបទបង្កើត និងចូលរួមជាមួយក្រុមភេវរកម្ម ក្នុងការបំពានទៅនឹងរដ្ឋ-ធម្មនុញ្ញឆ្នាំ ២០១៣។ ជនជាប់ចោទទាំងនោះ ក៏ត្រូវបានចោទប្រកាន់ពីបទធ្វើអំពើភេវរកម្មដែលរារាំងសណ្តាប់ធ្នាប់សាធារណះ ដោយប្រើប្រាស់អំពើហឹង្សា ដើម្បីសម្រេចគោលដៅរបស់ក្រុមខ្លួន និងកាន់កាប់អាវុធ គ្រាប់រំសេវនិងគ្រឿងផ្ទុះដោយខុសច្បាប់។

ការស៊ើបអង្កេតជាច្រើន បានរកឃើញថា ជនជាប់ចោទមួយចំនួន គឺឋិតនៅពីក្រោយការសម្លាប់មនុស្ស៣នាក់ ដែលរួមមានប៉ូលីសម្នាក់។ អំពើភេរវកម្ម បានកើតមាននៅក្នុងប្រទេសអេហ្ស៊ីប ចាប់តាំងពីរបបយោធា បានបណ្តេញអតីតប្រធានាធិបតី Mohamed Morsi នៅដើមខែកក្កដា ឆ្នាំ២០១៣ ដើម្បីឆ្លើយតបនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងអណ្ណាតិ ១២ ខែរបស់លោក និងក្រុមភាតរះអ៊ីស្លាមដែលខុសច្បាប់បច្ចុប្បន្នរបស់លោកដែរ។

ការវាយប្រហារភេរវកម្ម ដែលបានសម្លាប់ប៉ូលីស និងទាហានរាប់រយនាក់នៅក្នុងខេត្តបះបោរ Sinai ខាងជើង បានពង្រីកទៅដល់ខេត្តផ្សេងទៀត ដែលមានជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់។ ការវាយប្រហារភាគច្រើន ត្រូវបានអះអាងដោយក្រុមរដ្ឋ Sinai ដែលមានមូលដ្ឋាននៅខេត្ត Sinai ខាងជើងរបស់អេហ្ស៊ីប នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។