Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភេវរករចំនួន១១នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់ប៉ូលីស ក្នុងខេត្ត Sinai របស់ប្រទេសអេហ្សីប

  • បោះពុម្ព

យ៉ាងហោចណាស់មានភេវរករចំនួន១១នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់តបតរនឹងកងកម្លាំងប៉ូលីស អំឡុងពេលវាយឆ្មក់មួយលើជម្រកលាក់ខ្លួនរបស់ពួកគេ ក្នុងទីក្រុង Arish នៃខេត្ត Sinai ខាងជើង ភាគឥសាន្តប្រទេសអេហ្សីប នេះបើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃអេហ្សីប ថ្លែងកាលពីថ្ងៃអង្គារ៍។

ប៉ូលីស បានរកឃើញកាំភ្លើង និងគ្រឿងផ្ទុះដែលជាកម្មសិទ្ធិរបស់ភេវរករទាំងនោះ។ ប្រទេសអេហ្សីប ធ្លាប់បានប្រឈមមុខនឹងរលកភេវរកម្មដែលបានបន្សល់នូវប៉ូលីស ទាហាន និងជនស៊ីវិលរាប់សិបរយនាក់បាត់បង់ជីវិត ចាប់តាំងពីការបណ្តេញចេញដោយកងទ័ពលើអតីតប្រធានាធិបតីអ៊ីស្លាម កាលពីខែកក្កដា ឆ្នាំ ២០១៣ ដើម្បីជាការឆ្លើយតបនឹងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការគ្រប់គ្រងរយះពេល១ឆ្នាំរបស់លោក និង ក្រុមភាតរះម៊ូស្លីមខុសច្បាប់នាពេលបច្ចុប្បន្នរបស់លោក។

ការវាយប្រហារភេវរកម្មភាគច្រើន ក្នុងរយះពេល២-៣ឆ្នាំកន្លងមក គឺត្រូវបានអះអាងទទួលខុសត្រូវដោយក្រុម ដែលមានមូលដ្ឋាននៅខេត្ត Sinai ដែលស្មោះត្រង់ទៅនឹងក្រុមសកម្មប្រយុទ្ធប្រចាំតំបន់រដ្ឋអ៊ីស្លាម។

ទន្ទឹមនឹងនោះ ប៉ូលីស និងកងទ័ពអេហ្សីប ក៏បានសម្លាប់ជនសកម្មប្រយុទ្ធ និងចាប់ខ្លួនភេវរជនជាប់សង្ស័យរាប់សិបពាន់នាក់ ចាប់តាំងពីការបណ្តេញលោក Morsi ចេញ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។