Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលទីក្រុងហុងកុង នឹងចាប់ផ្តើមការងារភ្លាមៗ លើការកសាងវេទិកាសម្រាប់កិច្ចសន្ទនា

  • បោះពុម្ព

រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នឹងចាប់ផ្តើមការងារភ្លាមៗលើការកសាងវេទិកាមួយសម្រាប់កិច្ចសន្ទនា ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណះ នេះបើតាមសំដីលោកស្រីប្រធានប្រតិបត្តិ Carrie Lam កាលពីថ្ងៃអង្គារ៍។

ខណះជួបប្រជុំជាមួយសារព័ត៌មាន លោកស្រីឡាំ ថ្លែងថា លោកស្រី មានសង្ឃឹមគ្រប់ភាគីទាំងអស់ អាចបង្ហាញនូវការយោគយល់គ្នាទៅវិញទៅមក និងគោរពគ្នា ហើយរៀបចំកិច្ចសន្ទនាដោយផ្ទាល់ និងបើកចំហជាមួយប្រជាជនគ្រប់ឋានះ និងវណ្ណះបើទោះមានជំហនយោបាយ និងប្រវត្តិសាវតាផ្សេងៗពីគ្នាក៏ដោយ ក្នុងបំណងដើម្បីស្វែងរកច្រកចេញសម្រាប់ទីក្រុងហុងកុង។

លោកស្រីឡាំ បានបន្តថា លោកស្រី និងប្រមុខការិយាល័យរដ្ឋា-ភិបាល គឺមានបំណងចុះទៅកាន់សហគមន៍ដោយផ្ទាល់ និងជួបជជែកជាមួយប្រជាជន នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួរ ផ្សាយកាលពីថ្ងៃពុធ។