បណ្តាញសង្គម

ស្លាប់ទាំងអស់ ក្នុងការធ្លាក់យន្តហោះ អាល់ហ្សេរី AH5017 នៅប្រទេសម៉ាលី

អៅហ្គាឌូហ្គូ៖ ទីភ្នាក់ងារព័ត៌មាន ស៊ីអិនអិន បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះ ដោយ លើកឡើង តាមការថ្លែង ពីមន្ត្រីប្រចាំការនៅទីក្រុង អៅហ្គាឌូហ្គូ ក្នុងទូរទស្សន៍ RTB ថា យន្តហោះ របស់ ក្រុមហ៊ុនអាកាសចរណ៍ អាល់ហ្សេរី បានធ្លាក់ កាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានក្រុមសង្គ្រោះ រកឃើញហើយ នៅឆ្នេរខ្សាច់ភាគខាងជើង ប្រទេសម៉ាលី ដោយគេ អះអាងថាបន្ថែមទៀតថា មិនមាននរ ណាម្នាក់នៅរស់រានឡើយ ។

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Lauren Fabius បានប្រាប់អ្នកយកព័ត៌មាននានាថា យ៉ាង ហោចណាស់មនុស្សចំនួន ១១៦ នាក់ (១១០នាក់ ជាអ្នកធ្វើដំណើរ និង៦នាក់ផ្សេងទៀត ជាអាកាស យានិក នៅលើយន្តហោះ AH5017 នេះ) គឺគ្មាននរណាម្នាក់រួចជីវិតពី គ្រោះថ្នាក់នេះឡើយ។ យន្ត ហោះនេះ បានធ្វើដំណើរចេញពី ទីក្រុងអៅហ្គាឌូហ្គូ ប្រទេស បួគីណាហ្វាសូ ទៅកាន់ព្រលានយន្តហោះ Houari Boumediene ប្រទេស អាល់ហ្សេរី កាលពីម៉ោង ១ និង ៤៧ រំលងអាធ្រាត ឈានចូលថ្ងៃ ព្រហស្បតិ៍។

វាបានបាត់ចេញ ពីប្រព័ន្ធរ៉ាដា ដោយសារតែ អាកាសធាតុអាក្រក់ បណ្តាលឲ្យ ផ្នែករ៉ាដាបាត់បង់ ទំនាក់ ទំនងជាមួយ អាកាសយានិក បន្ទាប់ពីយន្តហោះនេះ បានហោះចេញទៅ ប្រមាណជា ៥០នាទីមក។ មន្ត្រី នៅប្រទេសម៉ាលី បានអះអាងថា នឹងដឹកនាំបើក ការស៊ើបអង្កេត រក មូលហេតុពិតប្រាក ដដែលបណ្តាល ឲ្យយន្តហោះនោះធ្លាក់ ។

គួរបញ្ជាក់ថា ក្នុងចំណោម អ្នកធ្វើដំណើរទាំងអស់ លើយន្តហោះ គឺ ៥០ នាក់ជាជនជាតិបារាំង, ២៤ នាក់ជាជនជាតិ បួគីណាហ្វាសូ, ៨នាក់ ជាជនជាតិ លីបង់, ៦នាក់ ជាជនជាតិ អាល់ហ្សេរី, ៥នាក់ ជា ជនជាតិកាណាដា, ៤នាក់ជាជនជាតិអាល្លឺម៉ង់, ២នាក់ មកពីប្រទេស លុចហ្សាំបួរ, ម្នាក់មកពីប្រទេស ម៉ាលី, មា្នក់ពីកាម៉េរូន, ប៊ែលហ្ស៊ិក ម្នាក់, អ៊ុយក្រែនម្នាក់, រូម៉ានីម្នាក់, ស្វីសម្នាក់, នីស្សេរីយ៉ាម្នាក់ ,អេហ្ស៊ីបម្នាក់ និង យានិក៦នាក់ទៀត ជាជនជាតិអេស្ប៉ាញ ។

ដើមឡើយ អ្នកគ្រប់គ្រង ព្រលានយន្តហោះ ទីក្រុងអៅហ្គាឌូហ្គូ បានចេញ សេចក្តីថ្លែងការណ៍ថា នាង Mariela Castro ដែលជាកូនស្រី របស់ប្រធានាធិបតី គុយបា លោក រ៉ាអ៊ូល ខាស្ត្រូ ក៏ស្ថិតនៅលើយន្ត ហោះនោះដែរ ប៉ុន្តែ មជ្ឈមណ្ឌលអប់រំ ពីបញ្ហាសុខភាព ផ្លូវភេទជាតិ ទីក្រុង ឡាហាវ៉ាន់ ប្រទេសគុយបា បានច្រានចោលព័ត៌មាននេះ ដោយប្រាប់សារព័ត៌មាន ស៊ីអិនអិនថា នាងមិន បាននៅលើយន្តហោះ នោះទេ ពីព្រោះនាងបានចូលរួម ក្នុងកម្មវិធីមួយនៅក្នុង រដ្ឋធានីប្រទេសរបស់ខ្លួន ។

បន្ទាប់មកនាង Mariela បានប្រាប់សារព័ត៌មាន Telesur ដែលសម្ភាសន៍នាងតាមទូរស័ព្ធថា «ខ្ញុំមាន ជីវិតទេ ហើយខ្ញុំកំពុង តែសប្បាយនឹងមាន សុខភាពល្អទៀតផង»។

គួបញ្ជាក់ផងដែរថា យន្តហោះនេះ គឺជាយន្តហោះមួយ របស់ក្រុមហ៊ុនឯកជន Swiftair ប្រទេស អេ ស្ប៉ាញ ប៉ុន្តែវាបែរជាបម្រើការងារ នៅក្នុងជើងហោះហើរ របស់ប្រទេស អាល់ហ្សេរី ទៅវិញ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល