បណ្តាញសង្គម

លោក ដូណាល់ ត្រាំ មានអំណាចបង្គាប់ឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ ចាកចេញពីប្រទេសចិន, នេះបើតាមរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាច បង្គាប់ឱ្យបណ្ដាក្រុមហ៊ុន អាមេរិកចាកចេញ ពីប្រទេសចិន  តាមរយៈការប្រកាស ពីភាពអាសន្ន ក្នុងនាមជាប្រធានាធិបតីអាមេរិក។

នេះបើតាម រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសារបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ត្រាំ) មិនទាន់ប្រកាស ពីភាពអាសន្នណាមួយឡើយ...ប៉ុន្តែគាត់អាចនឹងប្រកាស ពី ភាពអាសន្នមួយឡើង ក្នុងករណីចាំចាច់ ហើយគាត់មានសិទ្ធិអំណាចធ្វើដូចនេះ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Steven Mnuchin ធ្វើឡើងឆ្លើយតបនឹងសំណួ អ្នកសារព័ត៌មាន បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានសរសេរសារមួយ បង្ហោះលើ Twitter ថា បានបង្គាប់ក្រុមហ៊ុនអាមេរិក ពិចារណាចាកចេញពីប្រទេសចិន  ហើយ មកបង្កើតរោងចក្រផលិត ផលិតផលរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកវិញ៕

ដកស្រង់ពី៖ Fresh News