Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះភ្នំភ្លើងនៅម៉ិចស៊ីកូ បាញ់ជះកម្អែរផេះនិងផ្សែងកម្ពស់ជាងមួយពាន់ម៉ែត្រឡើងលើអាកាស

  • បោះពុម្ព

(ម៉ិចស៊ីកូស៊ីធី)៖ នាថ្ងៃអាទិត្យ (ពេលវេលានៅម៉ិចស៊ីកូ) ភ្នំភ្លើងឈ្មោះ Popocatepetl របស់ប្រទេសម៉ិចស៊ីកូ បានផ្ទុះដល់ទីពីរលើក  ដែលបណ្តាលឲ្យកម្អែរផេះ ផ្សែង និងឧស្ម័ន ហុយឡើងទៅលើផ្ទៃអាកាស កម្ពស់ជាង១.៥គីឡូម៉ែត្រ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានរុស្ស៊ី RT នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។ អាជ្ញាធរម៉ិចស៊ីកូ បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលនៅតំបន់ ជុំវិញភ្នំភ្លើង ក្រោយវាបានផ្ទុះឡើង កាលពី វេលាព្រឹក និងយប់ថ្ងៃអាទិត្យ។

ភ្នំភ្លើងនេះ មានទីតាំងស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ិចស៊ីកូស៊ីធី របស់ម៉ិចស៊ីកូ។ ក្រោយមិនមានសកម្មភាព អស់រយៈពេលរាប់ទសវត្សរ៍ ភ្នំភ្លើង Popocatepetl បានចាប់ផ្តើមផ្ទុះឡើង តាំងតែពីឆ្នាំ១៩៩៤មក ខណៈក្នុងឆ្នាំ២០១៩នេះ  គឺធ្លាប់បានផ្ទុះ ប៉ុន្មានដងរួចទៅហើយ។

គួរជម្រាបថា ភ្នំភ្លើងម៉ិចស៊ីកូមួយនេះ ត្រូវគេចាត់ទុកជាភ្នំភ្លើង ដ៏គ្រោះថ្នាក់បំផុតមួយ នៅលើពិភពលោក  ដោយសារតែ នៅចម្ងាយ១០០គីឡូម៉ែត្រជុំវិញនោះ គឺមានប្រជាជនម៉ិចស៊ីកូ រស់នៅសរុបប្រមាណ២៥លាននាក់៕

ដកស្រង់ពី៖ Fresh News