បណ្តាញសង្គម

ប៉ូលីសហុងកុងនិយាយថា ក្រុមបាតុករដែលប្រើអំពើហឹង្សាបង្ខំឱ្យប្រើកាណុងបាញ់ទឹក ការបាញ់ព្រមាន

កាលពីថ្ងៃចន្ទ ប៉ូលីសហុងកុង បានប្រាប់ថា ពួកគេ ត្រូវបានបង្ខំឲ្យបាញ់កាណុងទឹក និងការបាញ់ព្រមានមួយ ដើម្បីការពារហ្វូងបាតុករប្រកបដោយ “ហឹង្សាដ៏ខ្លាំងក្លា” ដោយសារតែការតវ៉ារាប់សិបខែ បានងាកចូលកាន់តែជ្រៅទៅក្នុងអំពើហឹង្សា។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ នាតំបន់ជាយក្រុង Tsuen Wan គឺជាហេតុការណ៏ដ៏អាក្រក់បំផុតមួយចំនួន ក្នុងភាពរំជើបរំជួលនយោបាយរយះពេល១២សប្តាហ៏ ពាសពេញទីក្រុង។ ប៉ូលីសហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលរាត្រីមកដល់ ប៉ូលីសមួយក្រុម ត្រូវបានព័ទ្ធជាប់ដោយក្រុមអ្នកតវ៉ា ដែលប្រដាប់ដោយដុំឥដ្ឋ និងអាវុធផ្សេងទៀត ដែលជាហេតុធ្វើឲ្យពួកគេ ដកកាំភ្លើងខ្លី និងបានបាញ់ព្រមានទៅលើមេឃ។

វាត្រូវបានគេជឿជាក់ថា ជាការតបតរដោយផ្ទាល់ជុំទីមួយ ដែលត្រូវបានបាញ់ដោយមន្រ្តីម្នាក់ ក្នុងអំឡុងពេលមានវិបត្តិនេះ។ មន្រ្តីប៉ូលីសចំនួន១៥នាក់ បានរងរបួសអំឡុងពេលប៉ះទង្គិចគ្នានេះ ខណះក្រុមអ្នកតវ៉ារាប់សិបនាក់ ត្រូវបានចាប់ខ្លួន រួមទាំងកុមារអាយុ ១២ឆ្នាំម្នាក់ ពីបទប្រមូលផ្តុំគ្មានច្បាប់ទម្លាប់ កាន់កាប់អាវុធ និងបំពានមកលើប៉ូលីស។

ការបាញ់តបផ្ទាល់នេះ បានធ្វើឱ្យមានការឆ្លើយតបខឹងសម្បារពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានសើចចំអកអ្នកនាំពាក្យប៉ូលីសម្នាក់ ដែលបានកោតសរសើរចំពោះសកម្មភាពដ៏អង់អាចក្លាហានរបស់ក្រុមប៉ូលីសបង្ក្រាបកុបកម្ម កាលពីថ្ងៃអាទិត្យ។ នៅព្រឹកថ្ងៃអាទិត្យ ការហែរក្បួនដោយសន្តិវិធីនៅទូទាំងក្រុង Tsuen Wan បានបង្កឱ្យមានអំពើហឹង្សា។

ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងក្រុមបាតុករក្បាលរឹង រុំក្រណាត់ និងពាក់ម៉ាសមុខដែលបានដាក់រនាំង និងគប់ដុំឥដ្ឋ និងស្រាក្រឡុក Molotov នៅបន្ទាត់ប៉ូលីសកុប្បកម្ម។ ប៉ូលីសបានបញ្ជាក់ថា ពួកគេបានដាក់ពង្រាយរថយន្តកាណុងបាញ់ទឹកចំនួន២ គ្រឿង ដែលកំសួលទឹក បានបុកប៉ើងរបាំងការពារ ខណៈក្រុមបាតុករ បានរត់គេចខ្លួន នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។