បណ្តាញសង្គម

ជនភៀសខ្លួនចំនួន 1,350 នាក់ បានជន្លៀសខ្លួនចេញពីប្រទេសលីប៊ី នៅឆ្នាំ ២០១៩

ឧត្តមស្នងការសម្រាប់ជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) បានប្រកាសប្រាប់កាលពីថ្ងៃចន្ទថា ជនភៀសខ្លួនចំនួន 1,350 នាក់ ត្រូវបានជន្លៀសខ្លួនចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេសទី៣ ក្នុងឆ្នាំ ២០១៩ នេះ។

ជាសរុបនៃជនភៀសខ្លួនចំនួន 1,350 នាក់ បានចាកចេញពីប្រទេសលីប៊ីទៅកាន់ប្រទេសទីបីដោយសុវត្ថិភាព តាមរយះការជន្លៀសខ្លួន ឬកម្មវិធីតាំងទីលំនៅថ្មី ក្នុងឆ្នាំនេះ។

ដោយសារតែបញ្ហាអសន្តិសុខ និងភាពចលាចល ប្រទេសលីប៊ី គឺជាចំណុចចេញដំណើរដ៏គួរឲ្យពេញចិត្ត សម្រាប់ជនអន្តោប្រវេសន៍ដែលចង់ឆ្លងកាត់សមុទ្រម៉េឌីទែរ៉ានេ ដើម្បីទៅដល់ទឹកដីអឺរ៉ុប ហើយពួកគេភាគច្រើន បានស្លាប់បាត់បង់ជីវិតដោយលង់ទឹកនៅតាមផ្លូវ។

អង្គការ UNHCR បានថ្លែងថា ប្រទេសលីប៊ី គឺមិនមែនជាកំពង់ផែសុវត្ថិភាពសម្រាប់ការចុះចតរបស់ជនអន្តោប្រវេសន៍ ដែលត្រូវបានផ្តល់នូវលក្ខខ័ណ្ឌសន្តិសុខដ៏អាក្រក់បំផុត ក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។