Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កោះ Malta បានជួយសង្រ្គោះជនអន្តោប្រវេសន៍ ចំនួន 73 នាក់

  • បោះពុម្ព

កងកម្លាំងប្រដាប់អាវុធរបស់ Malta បាននាំយកជនអន្តោប្រវេសន៍ចំនួន ៧៣នាក់ ដែលត្រូវបានជួយសង្រ្គោះពីទូកកៅស៊ូតូច ក្នុងតំបន់សង្រ្គោះ និងរុករក Malta កាលពីរសៀលថ្ងៃចន្ទ។

ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានលើកឡើងទូកល្បាតរបស់កងកម្លាំងប្រដាប់អាវុធ P24 របស់ Malta នាម៉ោងប្រមាណ៤រសៀល ដើម្បីធ្វើដំនើរទៅកាន់មូលដ្ឋានទ័ពជើងទឹក ក្នុងតំបន់ Hay Wharf នៃទីក្រុង Floriana ។

នេះគឺជាក្រុមទី១ ដែលត្រូវបានជួយសង្រ្គោះ បន្ទាប់ពីកងកម្លាំង ប្រដាប់អាវុធ បានសម្របសម្រួល និងរៀបចំនូវប្រតិបត្តិការណ៏សង្រ្គោះ២ ដាច់ដោយឡែកពីគ្នា ក្នុងតំបន់សង្រ្គោះ និងរុករករបស់ប្រទេស។

ក្រុមទី២ គឺត្រូវរំពឹងនឹងមកដល់ នាយប់ថ្ងៃចន្ទ។ អ្នកនាំពាក្យផ្នែកកងទ័ពម្នាក់ បាននិយាយថា ជនអន្តោប្រវេសន៍ ត្រូវបានគេមើលឃើញអំឡុងពេលត្រួតពិនិត្យប្រចាំថ្ងៃ នៃតំបន់សង្រ្គោះ និងរុករករបស់ Malta ។ ជនអន្តោប្រវេសន៍ទាំងអស់ ៧៣នាក់នោះ គឺជាបុរស នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។