Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសប្រេស៊ីល បានបដិសេធន៍នូវជំនួយរបស់បណ្តាប្រទេស G7 ក្នុងការប្រយុទ្ធនឹងអគ្គិភ័យឆេះព្រៃ Amazon

  • បោះពុម្ព

ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានទាត់ចោលនូវជំនួយពីបណ្តាប្រទេសសេដ្ឋកិច្ចពិភពលោក G7 ដើម្បីប្រយុទ្ធតទល់នឹងភ្លើងឆេះព្រៃ ក្នុងតំបន់ Amazon ដោយមន្រ្តីកំពូលម្នាក់ បានប្រាប់លោកប្រធានា-ធិបតីប្រទេសបារាំង Emmanuel Macron ឲ្យខ្វាយខ្វល់តែពីរឿង “ប្រទេសរបស់លោក និងអាណានិគមរបស់លោកទៅ”។

ប្រធានផ្នែកបុគ្គលិករបស់លោកប្រធានាធិបតីប្រេស៊ីល បានប្រាប់គេហទំព័រព័ត៌មាន G1 ថា “យើង ពេញចិត្តនឹង (ការផ្តល់ជូន) នេះ តែប្រហែលជាធនធានទាំងនោះ វាពាក់ព័ន្ធទៅនឹងការដាំដើមឈើនៅអឺរ៉ុបឡើងវិញ ច្រើនជាង” ។

ប្រធានផ្នែកបុគ្គលិកខាងលើ ចង់សំដៅទៅលើរឿងការសន្យាជាទឹកប្រាក់ 20 លានដុល្លារអាមេរិក នាកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង ដើម្បីប្រយុទ្ធនឹងការឆាបឆេះព្រៃលិចទឹក។

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រេស៊ីល បានប្រាប់អ្នកយកព័ត៌មានមុននេះថា ពួកគេ បានស្វាគមន៍ចំពោះមូលនិធី G7 ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ដែលបានរាលដាលពាសពេញផ្ទៃដី ៩៥ម៉ឺន ហិកតា និងជំរុញឱ្យមានការដាក់ពង្រាយកងទ័ព។

ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតី Bolsonaro និងរដ្ឋមន្រ្តីរបស់លោក រដ្ឋាភិបាលប្រេស៊ីល បានផ្លាស់ប្តូរទិសដៅ។ ភាពតានតឹង បានកើនឡើងរវាងប្រទេសបារាំង និងប្រេស៊ីល បន្ទាប់ពីលោកប្រធានាធិបតីបារាំង Macron បានសរសេរថា អគ្គិភ័យដែលកំពុងឆេះនៅក្នុងអាងអាម៉ាហ្សូន គឺបានក្លាយជាវិបត្តិអន្តរជាតិ ហើយគួរតែត្រូវបានពិភាក្សាជាអាទិភាពកំពូល នៅឯកិច្ចប្រជុំកំពូល G7 ។

តែលោក Bolsonaro បានប្រតិកម្មដោយវាយប្រហារលោក Macron ចំពោះការមាន "ចិត្តគំនិតបែបអាណានិគម" នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ។