Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនដកកូរ៉េខាងត្បូងជាផ្លូវការចេញពី «បញ្ជីស» ដែលអនុគ្រោះវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

  • បោះពុម្ព

 (តូក្យូ)៖ ថ្ងៃពុធនេះ ជប៉ុនបានដកកូរ៉េខាងត្បូង ចេញពី «បញ្ជីស» ស្តីពីការអនុគ្រោះ ផ្នែកនាំចេញ ជាផ្លូវការហើយ ខណៈបញ្ហាវិវាទ នៃប្រទេសទាំងពីរ កាន់តែដុនដាបឡើង។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។ គម្រោងដកប្រទេសកូរ៉េខាងត្បូង ចេញពីបញ្ជីស បានចូលជាធរមាន ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើយ៉ាងដូច្នោះ កាលពីដើមខែសីហានេះ។

វាក៏ជាវិធានការរឹតបន្តឹងជុំទីពីរផងដែរ ពាក់ព័ន្ធផ្នែកពាណិជ្ជកម្ មដែលទីក្រុងតូក្យ បានដាក់លើទីក្រុងសេអ៊ូល ដោយកាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ ជប៉ុនបានរឹតត្បិត លើការនាំចេញទៅកាន់កូរ៉េខាងត្បូង នូវវត្ថុធាតុដើមសំខាន់ៗ ដែលចាំបាច់ ក្នុងការផលិតបន្ទះឈីប និងអេក្រង់ស្មាតហ្វូន ដោយសារតែជម្លោះជាមួយ ទីក្រុងសេអ៊ូល ជុំវិញបញ្ហាបង្ខិតបង្ខំ ពលកម្មលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យអាណានិគមជប៉ុន។

តាមរយៈការដកចេញពីបញ្ជីសនេះ កូរ៉េខាងត្បូង នឹងលែងទទួលបានការអនុគ្រោះ លើការនាំចេញផលិតផល ពីជប៉ុនទៀតហើយ ពោលគឺពួកវាត្រូវឆ្លងកាត់ ការវាយតម្លៃនិងត្រួតពិនិត្ យយ៉ាងល្អិតល្អន់ជាមុនសិន ហើយក្រុមហ៊ុនជប៉ុន ក៏ត្រូវតែរង់ចាំ  ការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ មនិងសេដ្ឋកិច្ចជប៉ុនផងដែរ មុនពេលនាំចេញទំនិញ ទៅកូរ៉េខាងត្បូង។

គួរជម្រាបថា ជាការឆ្លើយតប កាលពីកន្លះខែមុន កូរ៉េខាងត្បូង បានប្រកាសដកជប៉ុន ចេញពីបញ្ជីស ពាណិជ្ជកម្មរបស់ខ្លួនដែ រ និងបានប្រកាស ការរឹតបន្តឹងខ្លាំងជាងមុន លើការនាំចូលផេះធ្យូងថ្ម និងកាកសំណល់នៃរូបធាតុ ដែលអាចកែច្នៃឡើងវិញ បានផ្សេងៗទៀត ពីប្រទេសជប៉ុន។

ចំណែកកាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសពីការសម្រេចចិត្ត លុបចោលកិច្ចព្រមព្រៀងចែករំលែក ព័ត៌មានសម្ងាត់ ជាមួយជប៉ុនថែមទៀត។ យ៉ាងណាមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន លោក Seko Hiroshige បាននិយាយថា  ចំណាត់ការទាំងនេះ ធ្វើឡើងក្រោមគោលដៅ ដើម្បីបង្កើតនូវការគ្រប់គ្រង ផ្នែកនាំចេញ ដែលត្រឹមត្រូវសមរម្យមួយ ដោយពុំមានបំណងបំផ្លាញ ទំនាក់ទំនងរវាងជប៉ុន ហើយនិងកូរ៉េខាងត្បូងនោះឡើយ៕

ដកស្រង់ពី៖ Fresh News