បណ្តាញសង្គម

យោធាអ៊ីរ៉ង់ទម្លាយ៖ «មកពីអាមេរិកខ្លាចអំណាចអ៊ីរ៉ង់ដែរ ទើបក្រោយការបាញ់ទម្លាក់ដ្រូនហើយ អាមេរិកនៅតែមិនអាចវាយប្រហារអ៊ីរ៉ង់»

 (តេហេរ៉ង់)៖ កាលពីប៉ុន្មានខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកបានសម្រេចចិត្ តលុបចោល បទបញ្ជាឲ្យបើកការវាយប្រហារ លើប្រទេសអ៊ីរ៉ង់ ដើម្បីសងសឹកការបាញ់ទម្លាក់ យន្តហោះដ្រូនអាមេរិក។

ប៉ុន្តែឥឡូវមន្រ្តីយោធាជាន់ខ្ពស់ របស់អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហូស្សេន បាកហឺរី (Mohammad Hossein Bagheri) បានលើកឡើង នូវហេតុផលពិតប្រាកដ នៅពីក្រោយការសម្រេចចិត្តបែបនោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន រុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

នាថ្ងៃពុធសប្តាហ៍នេះ លោក Bagheri បាននិយាយថា ទោះបីលោក ត្រាំ អះអាងថា លោកបានបញ្ឈប់ ការបើកប្រតិបត្តិការ វាយប្រហារមកលើ អ៊ីរ៉ង់កាលពីខែមិថុនា ព្រោះតែហេតុផលនឹង មានមនុស្សស្លាប់ច្រើនក៏ដោយ ក៏វាមិនមែនជាមូលហេតុចម្បង នៅពី ក្រោយការសម្រេចចិត្តនោះឡើយ។

មន្រ្តីយោធាជាន់ខ្ពស់ អ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ថា គឺមកពីអាមេរិក ខ្លាចអានុភាពរបស់អ៊ីរ៉ង់ដែរ ពោលគឺទីក្រុងវ៉ាស៊ីនតោន  មិនខ្លាចអំណាចអ៊ីរ៉ង់ទេនោះ តាមពិតនឹងបើកការ វាយប្រហារបាត់ទៅហើយ មិនមែនជីវិតមនុស្សត្រឹម ១៥០នាក់អាចឃាត់អាមេរិកបានទេ។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ យោធាអ៊ីរ៉ង់បានបាញ់ទម្លាក់ យន្តហោះដ្រូន ស៊ើបការណ៍មួយគ្រឿង របស់អាមេរិកធុនធំ RQ-4 Global Hawk ដែលទីក្រុងតេហេរ៉ង់អះអាងថា វាបានបំពានចូល ក្នុងដែនអាកាសនៃខេត្ត ហ័រមូសហ្គាន់ (Hormozgan) របស់ខ្លួន តែខាងយោធាអាមេរិកវិញ បានប្រកែកថា យន្តហោះដ្រូននោះ ត្រូវបានគេបាញ់ទម្លាក់ ពេលកំពុងធ្វើប្រតិបត្តិការ លើដែនទឹកអន្តរជាតិ នៅច្រកសមុទ្រ ហ័រមូស (Hormuz)។

ក្រោយកើតមានហេតុការណ៍នេះ លោក ត្រាំ ពីដំបូងឡើយបានបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើទីតាំងមួយចំនួននៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែ ១០នាទីមុនបញ្ជានេះត្រូវអនុវត្ត លោកក៏សម្រេចលុបចោលវិញក្រោយដឹងថា ជនជាតិអ៊ីរ៉ង់ប្រមាណ ១៥០នាក់នឹងត្រូវបាត់បង់ជីវិត៕

 ដកស្រង់ពី៖ Fresh News