Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះហឺរីខិនដែលលោក ដូណាល់ ត្រាំ ចង់ប្រើគ្រាប់នុយក្លេអ៊ែរកម្ទេចនោះ កំពុងសំដៅមករដ្ឋផ្លូរីដា, អាជ្ញាធរចេញការប្រកាសអាសន្

  • បោះពុម្ព

(ផ្លូរីដា)៖ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អភិបាលរដ្ឋផ្លូរីដា ( Florida) លោក រ៉ូន ឌែសាន់ទីស (Ron DeSantis) បានចេញការប្រកាសអាសន្ន លើតំបន់ចំនួន ២៦ នៃរដ្ឋភាគអាគ្នេយ៍ សហរដ្ឋអាមេរិកមួយនេះ ទាក់ទងនឹងការ មកដល់ នៃព្យុះហឺរីខិន ដូរៀន (Hurricane Dorian) នៅឆ្នេរសមុទ្ រភាគខាងកើតរបស់រដ្ឋ នៅចុងសប្តាហ៍នេះតែម្តង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្សី Sputnik នាព្រឹកថ្ងៃប្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ ២០១៩។ ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្យុះត្រូពិក Dorian បានវិវឌ្ឍន៍ខ្លួន ក្លាយជាព្យុះសង្ឃរា (Hurricane) កម្រិតទី ១ នៅពេលវាមកដល់ភាគខាងកើត នៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាមេរិក។

ដោយឡែក យោងតាមអាជ្ញាធរ ឧតុនិយមអាមេរិក បានឲ្យដឹងថា ព្យុះនេះអាចនឹងវិវឌ្ឍន៍ខ្លួនដល់ កម្លាំងខ្លាំងជាងនេះបន្ថែមទៀត នៅពេលដែលវាបាន បក់បោកមកដល់ តំបន់ដីគោកនៃរដ្ឋ Florida នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ វែបសាយព័ត៌មានអាមេរិក អាក់ស៊ីយ៉ូស (Axios) បានរាយការណ៍ថា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិត ចង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើព្យុះហឺរីខិន (Hurricane) ដើម្បីទប់ស្កាត់កុំឲ្យពួកវា បោកបក់មកដល់សហរដ្ឋអាមេរិក។

ទោះយ៉ាងណា លោកប្រធានាធិបតីបានច្រានចោល ការអះអាងខាងលើនេះ ខណៈអ្នកជំនាញបានពន្យល់ថា វាជាដំណោះស្រាយដែលមិនអាចជឿទុកចិត្តបានទេ៕

ដកស្រង់ពី៖ Fresh News