បណ្តាញសង្គម

ទឹកជំនន់មូសុង និងបំណាក់ដី សម្លាប់មនុស្ស និងរបួសជាច្រើន នៅទូទាំងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ២ ខែ

យ៉ាងហោចណាស់មានមនុស្ស ៩០ នាក់ ត្រូវបានសម្លាប់ និង ៦៥ នាក់ទៀតរងរបួស ដោយសារទឹកជំនន់ខ្យល់មូសុង និងបំណាក់ដីដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែមិថុនាឆ្នាំនេះ នេះបើតាមមន្រ្តីម្នាក់មកពីក្រសួងសុខមាលភាពសង្គម ជំនួយ និង ការតាំងទីលំនៅថ្មី ប្រាប់ដល់កាសែតស៊ិនហួរ។

មន្ត្រីមកពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMC) បាននិយាយថាចាប់ពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ២៦ ខែសីហា ភ្លៀងមូសុង បានបង្កជាការជន់លិចរាលដាល និងបាក់ដី ដែលបណ្តាលឱ្យប្រជាជនសរុបចំនួន ២១១.៨០០ នាក់ ផ្លាស់ប្តូរទីលំនៅ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

ក្នុងរយៈពេលពីរខែនេះ ផ្ទះចំនួន ២៩១ ខ្នង ត្រូវបានបំផ្លាញ ស្របនឹងទឹកជំនន់ និងការបាក់ដីនៅទូទាំងប្រទេស។ ក្នុងចំណោមតំបន់ និងរដ្ឋ ដែលរងផលប៉ះពាល់ រដ្ឋ Mon គឺទទួលផលច្រើនបំផុត ដោយមានមនុស្សស្លាប់ចំនួន ៧៨ នាក់ និងរងរបួស ៦៤ នាក់ ហើយជនរងគ្រោះ ៤២.៤៤៥ នាក់ ដោយសារតែវត្តមានបំណាក់ដីដ៏ធំមួយ បានកើតឡើងនៅលើភ្នំ Ma-lat ក្នុងក្រុង Paung កាលពីដើមខែនេះ។

មន្រ្តីគណៈកម្មាធិការ បានប្រាប់ស៊ីនហួថា បច្ចុប្បន្ននេះកន្លែងជម្លៀសមួយចំនួន ត្រូវបានបិទ ខណៈដែលប្រជាជនវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែទីតាំងជម្លៀសសរុបចំនួន ១២ នៅតែបើកចំហ ដែលអាចផ្ទុកជនរងគ្រោះចំនួន ៤.៤៨៥ នាក់ មកពីតំបន់ Bago, Magway, Mandalay និងរដ្ឋ Kayin ។ ទឹកជំនន់រហ័ស និងបំណាក់ដី អមដោយភ្លៀងធ្លាក់គំហុក និងខ្យល់បក់ខ្លាំង បានកើតឡើងជាញឹកញាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលរដូវមូសុង ជាពិសេសតំបន់ ដែលមានភ្នំ និងតំបន់ទំនាបទាប។