បណ្តាញសង្គម

អគ្គិភ័យក្លឹបរាត្រីមួយ នៅភាគខាងកើតប្រទេសម៉ិចស៊ិក សម្លាប់មនុស្សអស់ ២៣ នាក់

អាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្ស ២២ នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅពេលក្លិបរាត្រីមួយនៅភាគខាងកើតម៉ិកស៊ិក ត្រូវបានដុតបំផ្លាញ កាលពីយប់ថ្ងៃអង្គារ៍។

ការិយាល័យអគ្គមេធាវី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពាក់កណ្តាលអធ្រាត្រថា អគ្គិភ័យដ៏សាហាវនោះ គឺបានឆេះនៅក្នុងបារមួយកន្លែង ក្នុងទីក្រុង Coatzacoalcos ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅភាគខាងត្បូងនៃរដ្ឋ Veracruz ។

ស្ត្រី ៨ នាក់ និងបុរស ១៥ នាក់ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ ខណៈមនុស្ស ១៣ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ ថាតើវា ត្រូវបានដុតដោយចេតនាឬយ៉ាងណា។

បើតាមសេចក្តីថ្លែងការណ៍ ខាងអគ្គមេធាវី បានថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វី ដែលអាចជាការវាយប្រហារដ៏សាហាវមួយ។ អភិបាលរដ្ឋ Veracruz បាននិយាយនៅលើបណ្តាញសង្គម Twitter ថា "ឧក្រិដ្ឋកម្ម ប្រកបដោយភាពប៉ិនប្រសប់ កាលពីប៉ុន្មាននាទីមុននេះ នៅ Coatzacoalcos នឹងមិនត្រូវរួចទោសបានឡើយ" ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គីភ័យបានឆាបឆេះឡើងបន្ទាប់ពីអ្នកវាយប្រហារ បានស្ទុះចូលទៅក្នុងរង្គសាល ហើយបានបោះគ្រវែងស្រាក្រឡុក Molotov នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍ ៕