បណ្តាញសង្គម

មន្ត្រីប៉ូលីសស្រីពីរនាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងអាហ្គានីស្ថាន

ប៉ូលីសក្នុងតំបន់ បានបញ្ជាក់ថា ជនសកម្មប្រយុទ្ធតាលីបង់ បានបាញ់សម្លាប់មន្រ្តីប៉ូលីសស្រីអាហ្គានីស្ថានចំនួន ២ នាក់ នៅទីក្រុង Kandahar ភាគខាងត្បូងនៃខេត្ត Kandahar កាលពីថ្ងៃពុធ។

ក្រុមភេវរករ បានបាញ់ទៅលើមន្រ្តីប៉ូលីសស្រីពីរនាក់ នៅសង្កាត់ Chawk-e-Madad សង្កាត់ប៉ូលីសទី ១ នៃទីក្រុងនៅម៉ោងមមាញឹកពេលព្រឹក។ អ្នកនាំពាក្យប៉ូលិសខេត្ត បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា យើងសូមឧទ្ទិសដល់ការលះបង់របស់មន្រ្តីទាំងពីររូបនេះ ហើយសូមថ្កោលទោសចំពោះអំពើភេវរកម្មដ៏គួរឱ្យភ័យខ្លាចនេះ។

មន្រ្តីប៉ូលីសស្រីទាំងពីរនាក់នោះ បានកំពុងធ្វើដំណើរទៅបំពេញភារកិច្ចនៅស្រុក Arghandab ភាគខាងជើងនៃទីក្រុង Kandahar មុនពេលត្រូវបានគេបាញ់សម្លាប់ នៅក្នុងគោលដៅវាយប្រហារចុង ក្រោយ។

មន្រ្តីប៉ូលីសបានបន្ថែមថា ក្រុមអ្នកវាយប្រហារបានជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ ហើយការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង។ លោក បានស្តីបន្ទោសសត្រូវនៃសន្តិភាព ដោយសំដៅទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ ចំពោះការវាយប្រហារនេះ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងធំៗនៅអាហ្គានីស្ថាន បានឃើញនូវការវាយប្រហារភេវរកម្ម ដោយក្រុមបះបោរតាលីបង់ និងក្រុមរដ្ឋអ៊ីស្លាម (IS) ប្រឆាំងនឹងរដ្ឋាភិបាល។