Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុះហឺរីខិន Dorian កើនឥទ្ធិពលដល់កម្រិតអាក្រក់បំផុត និងកំពុងសំដៅទៅរដ្ឋផ្លូវរីដា, ជើងហោះហើរជាង៦០០ត្រូវលុបចោល!

  • បោះពុម្ព

(អាមេរិក)៖ ព្យុះហឺរីខិន ដូរៀន (Dorian) ដែលកំពុងឆ្ពោះមកកាន់រដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក បានបន្តកើនឡើងឥទ្ធិពល ថែមទៀត ដោយនៅពេលនេះ គឺស្ទុះឡើងដល់ព្យុះហឺរីខិន កម្រិតទី ៥ ដែលអាក្រក់បំផុតហើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការជូនដំណឹង ពីមជ្ឈមណ្ឌលជាតិ តាមដានព្យុះរបស់អាមេរិក ព្យុះហឺរីខិន Dorian បានបោកបក់ដល់ប្រទេសដីកោះ បាហាម៉ាស់ (Bahamas) ជាមួយកម្លាំងខ្យល់ជិត ២៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈវាបានកើនឡើង អានុភាពក្លាយជា ព្យុះហឺរីខិនកម្រិតទី ៥។ប្រការនេះបានធ្វើឲ្យ វាក្លាយជាព្យុះហឺរីខិន ខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារប្រទេស Bahamas។

គួរជម្រាបថា ព្យុះ Dorian ត្រូវគេរំពឹងថា នឹងបោកបក់ដល់កៀករដ្ឋផ្លូរីដា នៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។ អាជ្ញាធររដ្ឋផ្លូរីដា ព្រមទាំងរដ្ឋមួយចំនួនទៀត នៅភាគខាងកើតអាមេរិកដូចជា ចរជា (Georgia) និងការ៉ូលីណាខាងត្បូង  សុទ្ធតែបានបង្គាប់ ឲ្យជម្លៀសខ្លួនប្រជាជន ជាពិសេសអ្នកដែលរស់នៅ ជាប់ឆ្នេរសមុទ្រ។ ជើងហោះហើរយ៉ាងតិច ៦០០ជើងនៅអាមេរិក សម្រាប់ថ្ងៃចន្ទសប្តាហ៍នេះ ក៏ត្រូវបានលុបចោលផងដែរ៕

ដកស្រង់ពី៖ Fresh News