Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសអ៊ីស្រាអែល និងពួក Hezbollah ធ្វើការបាញ់បោះគ្នាទៅវិញទៅមក

  • បោះពុម្ព

កាលពីថ្ងៃថ្ងៃអាទិត្យ កងទ័ពប្រទេសអ៊ីស្រាអែល បានបាញ់កាំភ្លើងធំ ឆ្ពោះទៅកាន់ប៉ុស្តិ៍ពួក Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីក្រុមនិកាយស៊ីអ៊ីត Shiite បានបាញ់មីស៊ីលប្រឆាំងរថក្រោះ នៅភាគខាងជើងអ៊ីស្រាអែល។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា នាពេលរសៀល មីស៊ីលប្រឆាំងរថក្រោះមួយចំនួន ត្រូវបានគេបាញ់ចេញពីប្រទេសលីបង់ភាគខាងត្បូង ចំមូលដ្ឋានយោធាអ៊ីស្រា-អែល និងរថយន្តយោធា នៅលើតំបន់កាលីឡេ Galilee ផ្នែកខាងលើ ជាប់ព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។

យោងតាមសេវាវេជ្ជសាស្រ្តបន្ទាន់របស់អ៊ីស្រាអែល គឺមិនទាន់មាន របាយការណ៍ណាមួយពីការរងរបួសនោះទេ ប៉ុន្តែខាងយោធា បាននិយាយថា ខ្លួនកំពុងបន្តឆែកមើល ថាតើមិនមានទាហានណាម្នាក់រងរបួសនោះទេ។

ពួក Hezbollah បានចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះ។ ភ្លាមៗបន្ទាប់ពីនោះមក រថក្រោះអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើងធំឆ្ពោះទៅកាន់ប៉ុស្តិ៍ Hezbollah ក្បែរភូមិលីបង់ Maroun al-Ras ដែល ជាកន្លែងមីស៊ីលនោះ ត្រូវគេបាញ់ចេញ។

ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង ត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងជម្រកបើកចំហ និងតំបន់ការពារ។ អំពើហិង្សានេះ គឺជាការកើនឡើងយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងពួក Hezbollah ដែលជាក្រុមប្រដាប់អាវុធ និងចលនាគាំទ្រដោយអ៊ីរ៉ង់។

អ៊ីស្រាអែល និងពួក Hezbollah ដែលបានប្រយុទ្ធនឹងសង្រ្គាមបង្ហូរ ឈាម គឺឋិតក្នុងប្រុងប្រយ័ត្នខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបន្ទាប់ពីមានការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី និងលីបង់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។