Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានប្រតិបត្តិទីក្រុងហុងកុង និយាយថាមិនដែលដាក់ពាក្យលាលែងពីតំណែង ទៅរដ្ឋាភិបាល កណ្តាលឡើយ

  • បោះពុម្ព

នាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam កាលពីថ្ងៃអង្គារទី ៣ ខែកញ្ញា បានបញ្ជាក់ច្បាស់នូវយោបល់ដែលលោកស្រី បានថតនៅក្នុងអាត់សំលេងបែកធ្លាយ ដែលក្នុងនោះលោកស្រី បាននិយាយថា រូបលោកស្រី នឹងលាឈប់ប្រសិនបើមានជម្រើស។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌-មានប្រចាំសប្តាហ៍ លោកស្រីឡាំ បានមានប្រសាសន៍ថា លោកស្រីមិនដែលដាក់ពាក្យលាលែងពីតំណែង ទៅកាន់រដ្ឋាភិបាលប្រជាជនកណ្តាលឡើយ។

ប្រទេសចិន បានសម្តែងនូវទំនុកចិត្តលើលោកឡាំ និងរដ្ឋាភិបាលរបស់លោកស្រី ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនអង្គុយនៅស្ងៀមទេប្រសិនបើភាពចលាចល បានគំរាមកំហែងដល់សន្តិសុខ និងអធិប-តេយ្យភាពរបស់ប្រជាជនចិន។

នៅក្នុងខ្សែអាត់សំលេង ដែលលោកស្រីឡាំបាននិយាយនោះ គឺត្រូវ បានថតក្នុងអំឡុងពេលប្រជុំបិទទ្វារជាមួយអ្នកជំនួញ កាលពីសប្តាហ៍មុន។ មេដឹកនាំដែលចោមរោមចោទសួរនេះ ត្រូវបានគេលឺ ដោយនិយាយថាលោកស្រីបានបង្កឱ្យមាន "ការបំផ្លិចបំផ្លាញ ដែលមិនអាចលើកលែងបាន" ដោយបញ្ឆេះវិបត្តិនយោបាយ ដែលកំពុងដុតរោលពេញទីក្រុងហើយនឹងអាចលាឈប់ ប្រសិនបើលោកស្រី មានជម្រើស។

ទាក់ទងនឹងសំលេងដែលលេចធ្លាយនេះ លោកស្រីឡាំ បាននិយាយថា “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ដែលសុន្ទរកថារបស់ខ្ញុំ នៅក្នុងវគ្គឯកជន និងផ្តាច់មុខ ជាក់ស្តែងនៅម៉ោងអាហារថ្ងៃត្រង់ ដែលជាប្រធានបទយ៉ាងច្បាស់ទៅនឹងច្បាប់សភា Chatham ត្រូវបានគេលួចថត ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ។