Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះថ្មី បាននាំមកនូវភ្លៀងច្រើន នៅតំបន់ភាគឥសានប្រទេសថៃ

  • បោះពុម្ព

នាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃអាទិត្យនេះថា តំបន់ភាគឥសានរបស់ប្រទេសថៃ បាននឹងប្រឈមទឹកភ្លៀងបន្ថែមទៀតរហូតដល់ថ្ងៃអង្គារ ដោយសារតែផលប៉ះពាល់នៃព្យុះ ដែលមានកម្រិតគ្រោះថ្នាក់ទាប។

នាយកដ្ឋានឧតុនិយមថៃ បានប្រាប់ថែមទៀតថា ព្យុះត្រូពិក Podul បានចាកចេញពីប្រទេសថៃរួចទៅហើយ ប៉ុន្តែបានព្រមានអំពីព្យុះថ្មីមួយ ដែលកំពុងខិតជិតកោះហៃណាន ភាគខាងត្បូងរបស់ប្រទេសចិន។

ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា ផ្លូវនៃព្យុះថ្មីដែលមានកម្លាំងតិចជាង Podul មិនត្រូវបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសថៃទេប៉ុន្តែទិសដៅរបស់ព្យុះនេះ នឹងនាំមកនូវភ្លៀងធ្លាក់ដល់ប្រទេស។

ព្យុះ Podul បានចុះខ្សោយបន្ទាប់ពីបានបក់បោកមកលើប្រទេសថៃនិងបានចាកចេញពីប្រទេសនេះ កាលពីថ្ងៃសៅរ៍ និងបានជន់លិចខេត្តចំនួន ២៤ ចាប់តាំងពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្ត-រាយ បានចាប់ផ្តើមតាមដានការខូចខាតពីព្យុះកាលពីថ្ងៃព្រហ.។

តំបន់នៅក្នុងខេត្តចំនួន ១៥ នៅតែបន្តលិចលង់នៅឡើយ កាលពីថ្ងៃអាទិត្យនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ព្យុះ Podul បានឆក់យកជីវិតមនុស្សពីរនាក់ នៅភាគឥសានប្រទេសថៃ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។