Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ពីការផ្ទុះដ៏ធំនៅរដ្ឋធានីកាប៊ុល របស់អាហ្គានីស្ថាន កើនឡើងដល់ ១៦ នាក់

  • បោះពុម្ព

ចំនួនអ្នកស្លាប់ពីការផ្ទុះគ្រាប់បែកត្រាក់ទ័រយ៉ាងធំ នៅអាហ្គានីស្ថានបានកើនឡើងដល់ ១៦ នាក់ និង១១៩ នាក់ផ្សេងទៀត រងរបួសនេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃអាហ្គានីស្ថាន កាលពីថ្ងៃអង្គារ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួង ហេតុការណ៍នេះ គឺបាន កើតឡើងនៅម៉ោងជិត១០ ម៉ោងក្នុងស្រុក បន្ទាប់ពីគ្រាប់បែកត្រាក់ទ័រមួយ ត្រូវបានបំផ្ទុះនៅផ្នែកម្ខាងនៃជញ្ជាំងភាគខាងត្បូង នៃជំរុំភូមិបៃតង ក្នុងតំបន់លំនៅដ្ឋានមួយនៅក្នុងសង្កាត់ Qabilbay នៅភាគខាងកើតទីក្រុងកាប៊ុល។

ជនស៊ីវិល ១៦ នាក់ រួមទាំងបុគ្គលិកជំរុំមួយចំនួន ត្រូវបានសម្លាប់ ហើយជនស៊ីវិល ១១៩ នាក់ផ្សេងទៀត បានរងរបួសដោយសារការផ្ទុះនេះ ហើយស្ថានីយបូមប្រេងមួយ ក៏បានឆេះបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។

កម្លាំងប៉ូលីសវរជន ក៏បានសម្លាប់ភេវរករតាលីបង់ ៥ នាក់ ដែលកំពុងលាក់ខ្លួននៅតំបន់នោះ ហើយព្យាយាមចូលទៅក្នុងបរិវេណនោះ។ អ្នកនាំពាក្យតាលីបង់ម្នាក់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ទីតាំងនេះ ត្រូវបានវាយប្រហារដោយក្រុមបះបោរតាលីបង់ យ៉ាងហោចណាស់ក៏បីដងដែរ ក្នុងពេលកន្លងមក។

កាលពីពាក់កណ្តាលខែមករា ពួកតាលីបង់ បានធ្វើការបំផ្ទុះគ្រាប់បែកឡានដឹកទំនិញមួយនៅខាងក្រៅបរិវេណនោះ ដោយបានសម្លាប់មនុស្ស ៤ នាក់ និងបង្ករបួស ៩០ នាក់ ផ្សេងទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។